ព័ត៌មានអន្តរជាតិ

Update​​ ៖ ព្យុះទីហ្វុង Shanshan ធ្វើឲ្យដួលរលំដើមឈើ ដែលមានវ័យ ចំណាស់បំផុត ដល់ទៅ្រ៣.០០០ឆ្នាំនៅភាគនីរតី ប្រទេសជប៉ុន

តូក្យូ ៖ ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក បានរាយការណ៍ឲ្យដឹងថា ដើមឈើដ៏ធំសម្បើម ដែលមានអាយុ កាល៣.០០០ឆ្នាំ មួយដើម ដែលដុះនៅលើកោះ Yakushima ខេត្ត Kagoshima ស្ថិតនៅភាគនិរតី នៃប្រទេសជប៉ុន ត្រូវបានដួលរលំ ដោយសារតែកម្លាំង ខ្យល់បោកបក់ខ្លាំងដោយព្យុះទីហ្វុង Shanshan ។
សារព័ត៌មាន  Kyodo បានរាយការណ៍ កាលពីថ្ងៃអង្គារថា ដើមឈើដ៏ធំនេះមានកម្ពស់ ប្រហែល២៦ម៉ែត្រ ជាមួយនឹងរង្វង់ដែលលាតសន្ធឹង៨ម៉ែត្រ ជុំវិញដើមរបស់វា ។ មគ្គុទ្ទេសក៍ទេសចរណ៍ នៅក្នុងតំបន់បានរកឃើញថា ដើមឈើនេះបានដួលរលំកាល ពីថ្ងៃសៅរ៍ដែលបាន បាក់រលំនៅជិតទីតាំងរបស់វា ។

កោះ Yakushima ដែលត្រូវបានគេស្គាល់ថា មានដើមឈើ  “Yakusugi”  ដែលមានអាយុកាលជាង ១.០០០ឆ្នាំ ត្រូវបានគេកំណត់ថា ជាតំបន់បេតិកភណ្ឌធម្មជាតិពិភពលោកក្នុងឆ្នាំ១៩៩៣ ។

យោងតាមការសង្កេតអាកាសធាតុ នៅក្នុងតំបន់បានឲ្យដឹងថា ព្យុះទីហ្វុង Shanshan ដែលហៅម្យ៉ាងទៀតថា ព្យុះទីហ្វុងលេខ១០ បានបោកបក់មកលើកោះនេះ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែសីហា ជាមួយនឹងល្បឿន ខ្យល់ រហូតដល់១៦៨.៤៨គីឡូម៉ែត្រក្នុង១ម៉ោង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top