បរទេស៖ អ៊ុយក្រែនបានដាក់ពង្រាយ យន្តហោះគ្មានមនុស្ស បើកដែលទម្លាក់វត្ថុ ដែលក្តៅខ្លាំងទៅលើដើមឈើដែលទាហានរុស្ស៊ីឈរជើង បង្កើតជាភ្លើងឆេះគ្រប់ យ៉ាងនៅខាងក្រោមនោះ។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា វីដេអូមួយដែល ត្រូវបានបង្ហោះនៅថ្ងៃទី២ ខែកញ្ញាដោយ CyberBoroshno ដែលជាគណនី Telegram គាំទ្រអ៊ុយក្រែនដែល មានអ្នកតាមដានជិត ៣០.០០០នាក់ បានបង្ហាញពីយន្តហោះគ្មានមនុស្សបើក FPV របស់អ៊ុយក្រែនកំពុង ធ្វើដំណើរឆ្ពោះទៅកាន់ ព្រៃដែលជឿថាជាកន្លែង ដែលទាហានរុស្ស៊ីកំពុងលាក់ខ្លួន។
យន្តហោះគ្មានមនុស្សបើក បានទម្លាក់វត្ថុដែលក្តៅខ្លាំងនៅពេលដែលវាហោះហើរ បង្កើតបានជាភ្លើងឆេះ រាលដាលពាសពេញដើមឈើ។ ការបាញ់ចេញពីយន្តហោះគ្មានមនុស្សបើក បណ្តាលឱ្យមានភ្លើងឆេះយ៉ាងខ្លាំងក្លា និងការផ្ទុះបន្ទាប់បន្សំ ដែលអាចបណ្តាលមកពីភ្លើងឆេះប៉ះគ្រាប់កាំភ្លើង ឬអាវុធរបស់សត្រូវ។
Defence Express ដែលជាគេហទំព័រយោធា អ៊ុយក្រែន បានសរសេរថា ដ្រូននេះជាកម្មសិទ្ធិ របស់កងពលតូចការពារ ដែនដីទី ១០៨ របស់ប្រទេសអ៊ុយក្រែន ដោយបន្ថែមថា វីដេអូនេះត្រូវបានគេថត នៅជិតភូមិ Ukrainske ក្នុងខេត្ត Zaporizhzhia ភាគខាងត្បូង។ អ្នកវិភាគប្រភពបើកចំហ ជាច្រើនក៏បានផ្តល់ព័ត៌មានស្រដៀងគ្នានេះផងដែរ។
CyberBoroshno បាននិយាយថា វីដេអូនេះ ត្រូវបានថតដោយក្រុម No Chance assault drone នៃកងពលតូចលេខ ១០៨ ដោយបន្ថែម ថាគណនី Telegram របស់រុស្ស៊ី ជាច្រើន “លួច” វីដេអូ ហើយអះអាងថាវាជាយន្តហោះ គ្មានមនុស្ស បើករបស់ពួកគេ (រុស្ស៊ី)។ យ៉ាងណាក៏ដោយ ក្រសួងការពារជាតិរុស្ស៊ី និងអ៊ុយក្រែន មិនបានធ្វើអត្ថាធិប្បាយទេ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
