ព័ត៌មានអន្តរជាតិ

លោកប្រធានរដ្ឋចិន Xi Jinping ជួបពិភាក្សាការងារ ដោយឡែកពីគ្នា ជាមួយប្រធានាធិបតី សំប៊ី ប្រធានាធិបតីតង់ហ្សានី និងប្រធានាធិបតី ម៉ូសំប៊ិក

នាព្រឹកថ្ងៃទី៤ ខែកញ្ញា នៅវិមានសភា ប្រជាជន ក្នុងទីក្រុងប៉េកាំង លោកប្រធានរដ្ឋចិន Xi Jinping បានជួបពិភាក្សា ការងារ ដោយឡែកពីគ្នា ជាមួយលោក Hichilema ប្រធានាធិបតីសំប៊ី លោក Hassan ប្រធានាធិបតីតង់ហ្សានី និង លោក Nyusi ប្រធានាធិបតីម៉ូសំប៊ិក ដែលអញ្ជើញដល់ប្រទេសចិន ដើម្បីចូលរួមកិច្ច ប្រជុំកំពូលប៉េកាំង នៃវេទិកាស្តីពីកិច្ច សហប្រតិបត្តិការ ចិន-អាហ្វ្រិក ។

ថ្លែងក្នុងកិច្ចជំនួបជាមួយលោក Hichilema ប្រធានាធិបតីសំប៊ី លោក Xi Jinping បានលើកឡើងថា ភាគីទាំងពីរគួរតែចាត់ ទុកកិច្ចប្រជុំកំពូលនេះ ជាឱកាសមួយ ដើម្បីពួតដៃគ្នា ជំរុញការធ្វើទំនើបកម្មនៃប្រទេសរៀងៗខ្លួន ដើម្បីការចារទំព័រថ្មី នៃការអភិវឌ្ឍទំនាក់ទំនង មិត្តភាពរវាងចិននិងសំប៊ី ។

ពេលជួបជា មួយលោក Hassan ប្រធានាធិបតីតង់ហ្សានី លោក Xi Jinping បានថ្លែងថា ប្រទេសចិន មានឆន្ទៈ ធ្វើការ ជាមួយប្រទេសតង់ហ្សានី ដើម្បីជំរុញ និងធ្វើ ឱ្យស៊ីជម្រៅ នូវទំនាក់ទំនង ភាពជាដៃគូសហប្រតិបត្តិការ ជាយុទ្ធសាស្ត្រ គ្រប់ជ្រុង ជ្រោយរវាងចិននិងតង់ហ្សានី ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ និងធ្វើឱ្យ មិត្តភាពជាប្រពៃណីរវាងចិន និងតង់ហ្សានី បន្តវេនពីមួយជំនាន់ ទៅមួយជំនាន់ ។

ពេលជួបជាមួយលោក Nyusi ប្រធានាធិបតីម៉ូសំប៊ិក លោក Xi Jinping បានលើកឡើងថា ឆ្នាំ២០២៥ជាខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសចិននិងម៉ូសំប៊ិក ។ សង្ឃឹមថា ភាគីទាំងពីរ នឹងធ្វើការរួមគ្នា ដើម្បីផ្សព្វផ្សាយមិត្តភាព ជាប្រពៃណី ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងបំពេញបន្ថែមអត្ថន័យថ្មី សម្រាប់ទំនាក់ទំនងភាពជាដៃគូ សហប្រតិបត្តិការជាយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ រវាងចិននិងម៉ូសំប៊ិក ៕

To Top