បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT លោកTobias Billstrom ដែលជាអ្នកមើលការ ខុសត្រូវរបស់ប្រទេស ស៊ុយអែតក្នុងកិច្ចការងារដើម្បីស្នើសុំចូលជាសមាជិកអង្គការ NATO បានប្រកាសលាលែង ពីតំណែងជារដ្ឋមន្ត្រីការបរទេស និងចូលនិវត្តន៍ពីនយោបាយ ដោយមិនមានហេតុផល សម្រាប់ការសម្រេចចិត្ត នេះនោះទេ។
លោកBillstrom អាយុ៥០ឆ្នាំ ត្រូវបានបោះឆ្នោតជ្រើសរើស ជាលើកដំបូងនៅក្នុង សភាស៊ុយអែតក្នុងឆ្នាំ២០០២ ហើយត្រូវបានតែងតាំង ជារដ្ឋមន្ត្រីការបរទេស នៅឆ្នាំ២០២២ ។ នៅក្នុងការបង្ហោះនៅលើ X កាលពីថ្ងៃពុធលោក Billstrom បាននិយាយថា គាត់បានជូនដំណឹង ដល់នាយករដ្ឋមន្រ្តី Ulf Kristersson ពីការចាកចេញរបស់គាត់ ជាមួយនឹងភាពសោកសៅនិងមោទនភាពផង ។
លោក Billstrom បានសរសេរថា ៖ ឥឡូវនេះខ្ញុំនឹង ចាកចេញពីឆាកនយោបាយទាំងស្រុង នេះមានន័យថា ខ្ញុំក៏នឹងចាក ចេញពីកៅអី របស់ខ្ញុំផងដែរហើយ អ្វីដែលខ្ញុំនឹងធ្វើបន្ទាប់គឺ នៅតែបើកចំហដដែល ដោយកត់សម្គាល់ថា គាត់មានអាយុត្រឹមតែ៥០ឆ្នាំប៉ុណ្ណោះ ។
ជាសមិទ្ធិផលដ៏ធំបំផុត របស់គាត់ក្នុងរយៈ ពេលពីរឆ្នាំមកនេះ លោក Billstrom បានចូលរួមសកម្មភាព ដើម្បីបោះបង់ចោល ប្រទេសស៊ុយអែត ចេញពីបញ្ជីអព្យាក្រឹតភាព រយៈពេល២០០ឆ្នាំរបស់ខ្លួន ដើម្បីចូលរួមជាមួយអង្គការណាតូ បន្ទាប់ពីដំណើរការដ៏យូរ និងការប្រកួតប្រជែង ខ្លាំងថែមទៀតផង។
លោកបានបន្ថែមថា ពេលនេះ រដ្ឋាភិបាលទីក្រុង Stockholm បានក្លាយទៅផ្នែកមួយនៃ ស្នូលនៃប្រទេសដែលគាំទ្រ អ៊ុយក្រែន និងប្រឆាំងនឹងការពង្រីក និយមរបស់រុស្ស៊ីទៀតផង ៕
ប្រែសម្រួល៖ស៊ុនលី