ព័ត៌មានអន្តរជាតិ

ថៃ៖ អ្នកលក់ខោអាវ នៅខេត្តឈៀងរ៉ៃម្នាក់ ប្រមាថព្រះមហាក្សត្រ ត្រូវបានតុលាការផ្តន្ទាទោស ឱ្យជាប់ពន្ធនាគារ ៥៤ឆ្នាំ៦ខែ

Photo: iLaw

បរទេស៖ តុលាការឧទ្ធរណ៍របស់ប្រទេសថៃ កាលពីថ្ងៃពុធបានតម្កល់ការផ្ដន្ទាទោស ចំពោះអ្នកលក់សម្លៀកបំពាក់នៅខេត្តឈៀងរ៉ៃ ក្នុងសំណុំរឿងប្រមាថព្រះមហាក្សត្រជាលើកទីបី ដោយនាំឱ្យរយៈពេលសរុបជាប់ពន្ធនាគារចំនួន ៥៤ ឆ្នាំ និង ៦ ខែ។ នេះបើយោងតាមមេធាវីថៃដើម្បីសិទ្ធិមនុស្ស (TLHR)។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Mongkol “Busbas” Thirakot ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ២៨ ឆ្នាំពីបទប្រមាថព្រះមហាក្សត្រ ដោយបានតម្កល់លើបណ្តឹងសាទុក្ខ ដែលតុលាការជាន់ខ្ពស់បានបន្ថែម ២២ ឆ្នាំបន្ថែមទៀតសម្រាប់សរុបចំនួន ៥០ឆ្នាំ។

មេធាវីថៃដើម្បីសិទ្ធិមនុស្ស បាននិយាយកាលពីថ្ងៃពុធដោយសំដៅទៅ លើផ្នែកនៃក្រមព្រហ្មទណ្ឌដែល គ្របដណ្តប់លើការបរិហារកេរ្តិ៍ព្រះមហាក្សត្រថា “នេះគឺជាទោសជាប់ពន្ធនាគារយូរបំផុត ដែលត្រូវបានផ្តល់ឱ្យចុងចោទមាត្រា ១១២ ដោយផ្អែកលើព័ត៌មានដែលមាន” ។

ក្នុងសំណុំរឿងចុងក្រោយនេះ សាលាឧទ្ធរណ៍តំបន់ទី៥ បានប្រកាសសាលក្រមកាត់ទោសមុននេះ ដោយតុលាការខេត្តឈៀងរ៉ៃ ដោយរកឃើញថា លោក Mongkol “Busbas” Thirakot មានទោសចំនួនពីរបទល្មើស ពីបទប្រមាថព្រះមហាក្សត្រ និងមួយទៀត គឺបទប្រមាថ និងផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៤ ឆ្នាំ ៦ ខែ។

Mongkol បានមើលសេចក្តីសម្រេច អាននៅក្នុងតុលាការខេត្តឈៀងរ៉ៃ តាមរយៈតំណភ្ជាប់វីដេអូពីពន្ធនាគារកណ្តាលឈៀងរ៉ៃ ជាកន្លែងដែលគាត់ត្រូវបានឃុំខ្លួន។

កាលពីខែមករាឆ្នាំនេះ សាលាឧទ្ធរណ៍ភូមិភាគទី៥ បានតម្កល់ទោសដាក់ពន្ធនាគារចំនួន ២៨ឆ្នាំ ដែលបានអនុម័តដោយតុលាការ ជាន់ទាបប្រឆាំងលោក Mongkol ។ តុលាការជាន់ទាបបានកាត់ទោស ជនជាប់ចោទប្រព្រឹត្តបទប្រមាថព្រះចេស្តាចំនួន ១៤ករណី ដែលករណីមួយៗជាប់ពន្ធនាគារពីរឆ្នាំ។

តុលាការក៏បានរកឃើញថា ជនជាប់ចោទមានពិរុទ្ធចំនួន ១១ បន្ថែមទៀតដែលនីមួយៗ ត្រូវជាប់ពន្ធនាគាររយៈពេល ឆ្នាំនាំឱ្យចំនួនសរុបនៅក្នុង សំណុំរឿងទាំងពីរឈានដល់ ៥០ឆ្នាំ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top