បរទេស៖ សម្តេច ប៉ាប ហ្វ្រង់ស៊ីស មានបន្ទូលកាលពីថ្ងៃពុធដោយសរសើរប្រជាជនឥណ្ឌូនេស៊ី សម្រាប់គ្រួសារធំរបស់ពួកគេ ហើយបានមានបន្ទូលទៀតថា ប្រជាជននៅក្នុងប្រទេសផ្សេងទៀតបានជ្រើសរើសយកសត្វចិញ្ចឹមជាជាងយកកូន។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា សម្តេចសង្ឃព្រះជន្មាយុ ៨៧ព្រះវស្សា បានមានព្រះរាជបន្ទូលជាមួយ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo ក្នុងទីក្រុងហ្សាការតា នៅលើចំណតទីមួយក្នុងដំណើរទស្សនៈកិច្ច ៤ប្រទេស របស់ព្រះអង្គទៅកាន់ទ្វីបអាស៊ី។
សម្តេច ប៉ាប ហ្វ្រង់ស៊ីស មានបន្ទូលថា “ហើយប្រទេសរបស់អ្នក … មានគ្រួសារដែលមានកូន ៣នាក់, ៤នាក់ ៥នាក់ដែលបន្តមានច្រើនទៀតទៅថ្ងៃមុខ ហើយនេះត្រូវបានឆ្លុះបញ្ចាំងនៅក្នុងកម្រិតអាយុរបស់ប្រទេស” ។
សម្តេចបានមានបន្ទូលបន្ថែមថា “រក្សាវាឡើង អ្នកគឺជាគំរូ សម្រាប់មនុស្សគ្រប់គ្នា សម្រាប់ប្រទេសទាំងអស់ ដែលប្រហែលជា អាចនឹង ដូចអ្នក ហើយនេះប្រហែលជាស្តាប់ទៅគួរឱ្យអស់សំណើច កន្លែងនៃគ្រួសារទាំងនេះ ចូលចិត្តចិញ្ចឹមឆ្មា ឬឆ្កែតូចមួយ ជំនួសឱ្យការមានកូន” ដែលនេះបាននាំឱ្យលោកប្រធានាធិបតី Joko Widodo ផ្ទុះសំណើចផងដែរ ។
សម្តេច ប៉ាប បានធ្វើអត្ថាធិប្បាយស្រដៀង គ្នានេះកាលពីខែឧសភា ពេលសម្តេចបាន ថ្លែងសុន្ទរកថា ក្នុងសន្និសីទមួយក្នុង ទីក្រុងរ៉ូម ស្តីពីវិបត្តិប្រជាសាស្ត្រ ដែលកំពុងមាន នៅប្រទេសអ៊ីតាលី និងអឺរ៉ុប។
សម្តេចប៉ាប មានបន្ទូលក្នុងឱកាសនោះថា “ផ្ទះពោរពេញដោយវត្ថុ និងគ្មានក្មេងៗ ក្លាយជាកន្លែងដ៏សោកសៅបំផុត។ មិនខ្វះទេ ឆ្កែតូចៗ និង ឆ្មា ប៉ុន្តែទាំងនេះគឺ ខ្វះកូន” ។
សូមជម្រាបថា ទោះបីជាប្រទេសឥណ្ឌូនេស៊ី មានអត្រាកំណើតខ្ពស់ ជាងប្រទេសលោកខាងលិច ជាច្រើនក៏ដោយ ក៏និន្នាការកំណើតថ្មីក្នុងប្រទេសនេះ បានធ្លាក់ចុះផងដែរក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ៕