ព័ត៌មានអន្តរជាតិ

អ្នកទទួលទានផ្លែឈើក្រៀម តើមានដឹងឬទេថា មានអត្ថប្រយោជន៍អ្វីខ្លះ?

Xinhua

យើងសុទ្ធតែធ្លាប់ដឹង មកហើយពីអត្ថប្រយោជន៍ នៃផ្លែឈើស្រស់ ប៉ុន្តែតើអ្នកធ្លាប់ដឹងទេថា ផ្លែឈើក្រៀម ក៏មានអត្ថប្រយោជន៍ដែរ ។

-ទំពាំងបាយជូរក្រៀម ទំពាំងបាយជូរក្រៀមនេះ គឺល្អដូចជាទំពាំង បាយជូរស្រស់អញ្ចឹង វាមានសារធាតុ ដែលអាចជួយ ប៉ូវឈាម ក្នុងរាងកាយអ្នក ជាពិសេសនារីគួរតែបរិភោគមុនពេលមករដូវ និង ក្រោយពេលអស់រដូវ វានឹងធ្វើឲ្យអ្នកចៀស ពីជំងឺខ្វះឈាមក្រោយពេលមករដូវ ម្យ៉ាងទៀតវាក៏អាចជួយ ការពារសម្រស់អ្នកដែរ ជាងនេះទៅទៀត វាមានសារធាតុចិញ្ចឹមជាច្រើន ដែលអាចជួយធ្វើឲ្យ អ្នកមានសុខភាពរឹងមាំ។

-ដំណាប់ដំឡូងផ្អែមក្រៀម នៅក្នុងដំឡូងផ្អែមដែលគេយកមកធ្វើជាផ្លែឈើក្រៀមនេះ វាមានសារធាតុជាច្រើន រួមជាមួយវីតាមីនជាច្រើន ដែលអាចជួយពង្រឹងប្រព័ន្ធការពាររាងកាយអ្នកឲ្យកាន់តែរឹងមាំ ម្យ៉ាងទៀតវានឹងជួយពន្យារ ភាពចាស់នៃស្បែកអ្នក ដូចនេះនារីគ្រប់រូបគួរតែពិសារវា។

-ដំណាប់ស្វាយក្រៀម នៅក្នុងដំណាប់ស្វាយនេះ មានសារធាតុ ដែលអាចជួយព្យាបាលជំងឺក្អកអ្នកបាន ជាពិសេសអ្នកដែល មានស្លេស្មច្រើន ម្យ៉ាងទៀតវាក៏អាចជួយក្រពះឲ្យរំលាយអាហារបានលឿនដែរ ដោយសារតែវាជួយជំរុញឲ្យក្រពះ និងពោះវៀនអ្នកដំណើរការបានល្អ ថែមទាំងជួយបញ្ចេញ ជាតិពុលចេញមកក្រៅបានទៀតផង ដូចនេះចូលនារីគ្រប់រូបពិសារ វាដើម្បីទទួលបានសុខភាពល្អ។

-ដំណាប់ចេកក្រៀម នៅពេលដែលអ្នកបរិភោគ ដំណាប់ចេកនេះរួច វានឹង ជួយថែរក្សាសម្រស់អ្នក តាមរយៈបញ្ចេញជាតិពុល ចេញមកក្រៅ នោះសុខភាព អ្នកនឹងល្អដូចគ្នា ម្យ៉ាងទៀតចំពោះអ្នកដែល អង្គុយធ្វើការនៅមុខកុំព្យូទ័រ គួរតែបរិភោគវាមួយថ្ងៃបន្តិច នោះវានឹងជួយការពារភ្នែកអ្នកដូចគ្នា។

To Top