ត្រឹមតែប៉ុន្មានភាករយប៉ុណ្ណោះ នៃអ្នកដែលមានរោគចង់ តែគេងតាំងពីព្រឹកទល់ល្ងាច មានមួលហេតុទាក់ទងនិងវិបត្តិផ្លូវចិត្ត ក្រៅពីនោះស្ទើរតែ ៨៥ភាគរយទៅហើយ នៃអ្នកដែលមានវិបត្តិទទួលទានដំណេក មានទំនាក់ទំនងនិង លក្ខខណ្ឌក្នុងចំនោមទាំង៣គឺៈ
១. ស្ទះផ្លូវដង្ហើម នៅពេលគេងលក់
គឺជាវិបត្តិ នៃការដកដង្ហើមមួយ ដែលជានិច្ចជាកាល បណ្តាលមកពីមានការស្ទះភាគ ខ្លះនៅត្រង់ផ្នែកក្រោយនៃបំពង់ក
ហើយជាទូទៅវាច្រើន កើតនៅលើបុរសវ័យ កណ្តាលដែលធាត់ ហើយមានសម្ពាធឈាមខ្ពស់ ។
ការស្ទះផ្លូវដង្ហើមនៅ ពេលដេកលក់នេះ ត្រូវបានគេកត់សម្គាល់ បានដោយសារស្នូរស្រមុកខ្លាំង ដែលជួនកាលអាច ធ្វើឲ្យភ្ញាក់អ្នកជិតខាង។
២. ចង់តែគេងភ្លាមមិនអាចទប់បាន
ប្រមាណជា ៧៥ភាគរយ នៃករណីនេះកើតឡើង ដោយការបាត់បង់ នូវកម្លាំងសាច់ដុំមួយរំពេច ។
អ្នកដែលមានករណីនេះ ខ្លះមានការមរមើរមមាយចម្លែកមុន នឹងគេងលក់ ហើយសាច់ដុំមាន ការបាត់បង់នូវកម្លាំង កន្ត្រាក់រហូត ដល់ពេលភ្ញាក់ឡើង។
៣. ការកន្រ្តាក់មិនប្រក្រតី នៃសាច់ដុំកំភួនជើង ក្នុងពេលដឹកលក់ ករណីនេះបង្ហាញឡើង ប្រហែលជា ១០ភាគរយ នៃករណីចង់តែគេងពីព្រឹកដល់ល្ងាច។
សម្រួលដោយ៖ ហង្ស សុបញ្ញា