ព័ត៌មានអន្តរជាតិ

វិធីព្យាបាលការឈឺចាប់ ដោយសារ តែ រលាក សរសៃ នៅ បាតជើង

sanderspodiatry

តើការឈឺចាប់ នៅបាតកែងជើង កំពុងតែធ្វើទុក្ខ ដល់ជីវិត អ្នកខ្លាំងណាស់មែនទេ ? ការរឹងជាប់ឈឺចាប់ ឬ មាន អារម្មណ៍ ក្រហាយៗ នៅ បាត កែងជើង អាច ដោយសារតែ ជំងឺ មួយ ឈ្មោះថា Plantar Fasciitis ។

ជាទូទៅ ការឈឺចាប់ ដោយសារតែ ជំងឺនេះ នឹងធ្ងន់ទៅៗ នៅពេលព្រឹក ឬនៅ ពេលប្រើប្រាស់ ប្រអប់ជើងនេះដើរ ។ អ្នក ក៏ ទំនង ជា ងាយ មាន បញ្ហា Plantar Fasciitis ដែរ បើសិនជា ប្រអប់ជើង រៀបស្មើ ឬ ខ្ពស់ ពេក ពាក់ ស្បែកជើង ដែល មិន ផ្តល់ ការ ទ្រទ្រង់ គ្រប់គ្រាន់ ឬ ធាត់ លើស ទម្ងន់ ។

សកម្មភាព ទាំងឡាយ ណា ដែល ដាក់ សម្ពាធ ខ្លាំង លើ ប្រអប់ជើង ដូចជា ការដើរ រយៈពេល យូរ សុទ្ធតែ ជា ការប្រឈមមុខ ទាំងអស់ ។

យ៉ាងណាមិញ បើសិនជា អ្នក ឧស្សាហ៍ មាន បញ្ហា នេះ ហើយ មិន ចង់ ប្រើ ថ្នាំ ព្យាបាល ទេ ចូរ សាកល្បង វិធី ពីរ យ៉ាង ដូច ខាងក្រោម នេះ សិន ទៅ ៖

•សម្រាក ហើយ ស្អំ ទឹកកក វា គឺជា រឿង សំខាន់ ណាស់ ដែល តម្រូវឲ្យ ជើង ដែល មាន បញ្ហាសម្រាក ជាពិសេស មិន ត្រួវ ព្យាយាម ដើរ ឆ្ងាយ ឬ ឈរ រយៈពេល យូរ ឡើយ ។

•អ្នកក៏អាចប្រើទឹកកកស្អំ នៅកន្លែង ដែលឈឺនេះដែរ ។ គួរ ធ្វើការ ស្អំ ទឹកកក ក ពីរ ដង ក្នុង មួយថ្ងៃ រយៈពេល ១០ ទៅ ១៥ នាទី ក្នុង មួយដង ។
•ពាក់ ស្បែកជើង ដែល ត្រឹមត្រូវ ស្បែកជើង ដែល មិន ផ្តល់ នូវ ការ ទ្រទ្រង់ ល្អ តែ អាចដាក់ សម្ពាធ ទៅលើ បាតជើង ខ្លាំង បាន ។

រឿងដ៏ ល្អបំផុត សម្រាប់ ប្រអប់ជើង នោះ គឺ ស្បែកជើង ដែលមាន កែង ទាប ល្មម ដែល គ្រប់គ្រាន់ សម្រាប់ ទ្រទ្រង់ និង ទប់ស្កាត់ ការប៉ះទង្គិច នៅ កែងជើង បាន យ៉ាង ល្អ ។

ចូរកុំព្យាយាម ពាក់ស្បែកជើងណា ដែលមានបាតស្មើរពេក ។ បើសិនជា អ្នកត្រូវទៅហាត់ប្រាណ ជាប្រចាំ ហើយ ត្រូវ ដាក់ សម្ពាធ លើ ប្រអប់ជើង ( រត់ កីឡា ) ចូរ ផ្លាស់ប្តូរ ស្បែកជើង ធម្មតា និង ប្រើប្រាស់ ស្បែកជើងកីឡាវិញទៅ ។
សម្រួលដោយ៖​ ហង្ស សុបញ្ញា

To Top