បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ជំនួយការប្រធានាធិបតីរុស្ស៊ីលោក Yury Ushakov បាននិយាយ កាលពីថ្ងៃពុធថាប្រតេសតួគីទីបំផុត បានធ្វើការដាក់ពាក្យជាផ្លូវការហើយ ដើម្បីសុំចូលរួមជាមួយក្រុមប្រទេស BRICS ដោយបញ្ជាក់ថា រដ្ឋជាសមាជិករបស់ក្រុម នឹងពិចារណាលើការស្នើសុំនេះ។
ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan ក៏បានទទួលយក ការអញ្ជើញរបស់វិមានក្រឹមឡាំង ដើម្បីចូលរួមកិច្ចប្រជុំកំពូល BRICS នៅទីក្រុង Kazan នៃប្រទេសរុស្ស៊ី ដែលគ្រោងនឹងធ្វើឡើង នៅថ្ងៃទី២២ដល់ថ្ងៃទី២៤ខែតុលាខាងមុខនេះ ដែរបើយោងតាមការ បញ្ជាក់បន្ថែមដោយលោក Ushakov ។
កាសែត The Bloomberg ក៏បានធ្វើការរាយការណ៍ កាលពីថ្ងៃចន្ទថា រដ្ឋាភិបាល ទីក្រុងអង់ការ៉ា បានដាក់សំណើដើម្បីក្លាយជាផ្នែកមួយនៃ BRICS នៅប៉ុន្មានខែមុន ដោយសារតែការប្រេះឆារវាងតួគី និងអង្គការណាតូដែល នៅសល់ពីជុំវិញបញ្ហា ជម្លោះនៅអ៊ុយក្រែន។
នេះមានន័យថា ប្រទេសតួកគី គឺជារដ្ឋដំបូងរបស់ណាតូ ដែលស្វែងរកសមាជិកភាព នៅក្នុងក្រុមដែលមិនមែនជា BRICS របស់លោកខាងលិច។អ្នកនាំពាក្យរបស់គណបក្ស AK ដែលកំពុងកាន់អំណាចរបស់លោក Erdogan លោក Omer Celik ក្រោយមកបានបញ្ជាក់ថា ដំណើរការដាក់ពាក្យសុំកំពុងដំណើរការ ហើយលោក Erdogan បាននិយាយ ជាច្រើនដង ដែលថាតួគីពិតជា ប្រាថ្នាចង់ក្លាយជាសមាជិក BRICS៕
ប្រែសម្រួល៖ស៊ុនលី