ព័ត៌មានអន្តរជាតិ

លោក Lavrov ៖ សហរដ្ឋអាមេរិក គួរតែបានដឹង អំពីបន្ទាត់ក្រហម របស់រុស្សីរួចទៅហើយ

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានព្រមានថា សហរដ្ឋអាមេរិក ដឹងយ៉ាងច្បាស់ថា ការសម្រេចចិត្តណាមួយ ក្នុងការផ្គត់ផ្គង់អ៊ុយក្រែន ជាមួយនឹងមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលវាគឺបានឆ្លងកាត់បន្ទាត់ក្រហម របស់ទីក្រុងមូស្គូរួចទៅហើោយ ហើយអាចបង្កឱ្យមានសង្គ្រាមលោកលើកទី ៣ទៀតផង ។

ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ កាលពីថ្ងៃអង្គារ ដោយដកស្រង់ប្រភពអនាមិកថា មន្ត្រីអាមេរិកក៏នឹងជិត ក្នុងការយល់ព្រមលើការផ្គត់ផ្គង់ មីស៊ីលរយៈចម្ងាយឆ្ងាយទៅកាន់ទីក្រុងគៀវ បន្ថែមទៀតផង។

មីស៊ីលប្រភេទJoint Air-to-Surface Standoff Missiles (JASSM) ដែលអាចប្រើប្រាស់ បានក្នុងរយៈចម្ងាយរហូតដល់ ៩០០ គីឡូម៉ែត្រ ហើយអាចបាញ់ចេញពីយន្តហោះចម្បាំង F-16 ដែលផ្គត់ផ្គង់ដោយលោកខាងលិច របស់ប្រទេសអ៊ុយក្រែន។

លោក Lavrov បានប្រាប់អ្នកយកព័ត៌មាន Pavel Zarubin កាលពីថ្ងៃពុធថា ៖ ជនជាតិអាមេរិក បានឈានជើងចូលបន្ទាត់ក្រហមរួចហើយ ដោយសំដៅទៅលើការស្ទាក់ស្ទើរ ជាយូរមករបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការផ្តល់ឱ្យអ៊ុយក្រែន នូវសព្វាវុធដែលមានសមត្ថភាព វាយប្រហារយ៉ាងជ្រៅ នៅក្នុងទឹកដីរុស្ស៊ី៕

ប្រែសម្រួល៖ស៊ុនលី

To Top