ប៉ារីស៖ យោងតាមការិយាល័យប្រធានាធិបតីបារាំង Elysee បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា លោក Emmanuel Macron ប្រធានាធិបតីបារាំង បានតែងតាំងលោក Michel Barnier ឲ្យធ្វើជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសបារាំង។
លោក Barnier មានវ័យ ៧៣ឆ្នាំ បានបម្រើការជាប្រធានអ្នកចរចាសម្រាប់ការចាកចេញចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប ហៅកាត់ថា Brexit ។
នៅថ្ងៃទី១៦ ខែកក្កដា លោក Macron បានទទួលយកការលាលែងពីមុខតំណែងរបស់នាយករដ្ឋមន្ត្រី Gabriel Attal ប៉ុន្តែបានស្នើសុំឱ្យគាត់បន្តធ្វើជាប្រមុខរដ្ឋាភិបាល ប្រចាំការរហូតដល់ការបង្កើតគណៈរដ្ឋមន្ត្រីថ្មី៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
