ព័ត៌មានអន្តរជាតិ

សភា​អ៊ុយក្រែន បណ្ដេញ​សមាជិក​ រដ្ឋាភិបាល​៤រូប ចេញពីតំណែង

AFP

គៀវ ៖ ទីភ្នាក់ងារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា សភាអ៊ុយក្រែន កាលពីថ្ងៃពុធ បានបណ្តេញសមាជិករដ្ឋាភិបាលចំនួន ៤រូប ចេញពីតំណែង ដែលជាការបន្ដបោសសម្អាតមន្រ្តី រដ្ឋាភិបាលសម័យសង្គ្រាម ក្រោមការដឹកនាំ របស់លោក វូឡូឌីមៀ ហ្សេឡិនស្គី។

សមាជិកសភាបានបោះឆ្នោត បណ្តេញឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកសមាហរណកម្មអឺរ៉ុប និងអឺរុប-អាត្លង់ទិកលោក Olha Stefanishyna រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មយុទ្ធសាស្ត្រលោក Oleksandr Kamyshin រដ្ឋមន្ត្រីយុត្តិធម៌លោក Denys Malyuska និងរដ្ឋមន្ត្រីការពារបរិស្ថាន និងធនធានធម្មជាតិលោក Ruslan Strelets ។

សភា​មិន​បាន​ពិចារណា ​លើ​ការ​បណ្តេញ​រដ្ឋមន្ត្រី​ការបរទេស​លោក Dmytro Kuleba ដែល​បាន​ដាក់​សំណើ​លាលែង​ពី​តំណែង​មុន​ថ្ងៃ​នោះ​ទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅក្នុងនោះដែរ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានលើកឡើងថា ការរុះរើគណៈរដ្ឋមន្ត្រីមានគោលបំណង “ពង្រឹងអ៊ុយក្រែននៅដំណាក់កាលផ្សេងៗគ្នា”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top