បរទេស ៖ ប្រធានរដ្ឋអាជ្ញា នៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ថា ICC បានប្រាប់ដល់ទូរទស្សន៍ BBC ថា យុត្តិធម៌ត្រូវតែធ្វើឡើង ក្រោយពីស្វែងរកដីកាចាប់ខ្លួន នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអ៊ែល ។
លោក Karim Khan បានថ្លែងថា វាជារឿងសំខាន់ក្នុងការបង្ហាញថា តុលាការនឹងរក្សា ប្រទេសទាំងអស់ ឱ្យមានស្តង់ដារដូចគ្នា ទាក់ទងនឹងឧក្រិដ្ឋកម្មសង្គ្រាម ដែលត្រូវបានចោទប្រកាន់ ។ លោកក៏បានស្វាគមន៍ ចំពោះការសម្រេចចិត្ត របស់រដ្ឋាភិបាលអង់គ្លេសថ្មី ក្នុងការទម្លាក់ការប្រឆាំង របស់ខ្លួនចំពោះដីកាចាប់ខ្លួននេះ ។
លោកបានប្រាប់ដល់អ្នកសារព័ត៌មាន Political Thinking ជាមួយនឹង Nick Robinson បានឲ្យដឹងថា “វាមានភាពខុសគ្នា ហើយខ្ញុំគិតពីខ្លឹមសារ ទាក់ទងនឹងច្បាប់អន្តរជាតិដោយរដ្ឋាភិបាលថ្មី ហើយខ្ញុំគិតថាវាជាការស្វាគមន៍” ។
លោកក៏បានស្នើសុំដីកាសម្រាប់មេដឹកនាំហាម៉ាស់ ចំនួន៣នាក់ ដែល២នាក់ត្រូវបានគេសម្លាប់ហើយ ។
នៅក្នុងបទសម្ភាសន៍ ក្នុងរយៈពេលវែង លោក Khan បានពន្យល់ថា តុលាការ ICC ចាំបាច់ត្រូវស្នើសុំដីកាសម្រាប់មេដឹកនាំទាំងសង្ខាង ដើម្បីធានាថា មនុស្សជុំវិញពិភពលោកគិតថា តុលាការកំពុងអនុវត្ត “ច្បាប់ដោយស្មើភាពគ្នាលើស្តង់ដារទូទៅមួយចំនួន” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា