ព័ត៌មានអន្តរជាតិ

លោកស្រី Peng Liyuan រួមជាមួយភរិយារបស់មេដឹកនាំ នៃប្រទេសអាហ្រ្វិកចូលរួមសន្និសីទ ស្តីពីការអប់រំស្ត្រីចិន-អាហ្វ្រិក

នាព្រឹកថ្ងៃទី ៥ ខែកញ្ញា សន្និសីទស្តីពីការអប់រំស្ត្រីចិន-អាហ្វ្រិក បានប្រារព្ធធ្វើឡើងនៅសណ្ឋាគាររដ្ឋ Diaoyutai ទីក្រុងប៉េកាំង ក្រោមប្រធានបទ “ចិននិងអាហ្រ្វិកធ្វើប្រតិបត្តិការរួម ដើម្បីពង្រឹងសមត្ថភាពរបស់ស្ត្រីតាមរយៈការអប់រំ” ។

លោកស្រី Peng Liyuan ភរិយារបស់លោកប្រធានរដ្ឋចិន Xi Jinping និងជាបេសកជនពិសេសរបស់ អង្គការយូណេស្កូសម្រាប់ ជំរុញការអប់រំកុមារីនិងស្ត្រី បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថា ។ ភរិយាឬតំណាងរបស់មេដឹកនាំ នៃប្រទេសអាហ្រ្វិកចំនួន ២៦ រូប ដែលចូលរួមកិច្ចប្រជុំកំពូលក្រុងប៉េកាំងឆ្នាំ ២០២៤ នៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ។

ផ្ទាំងពាណិជ្ជកម្ម

ថ្លែងនៅក្នុងសន្និសីទ លោក Peng Liyuan បានលើកឡើងថា ប្រទេសចិន និងអាហ្រ្វិកមានគោលដៅដូចគ្នា ហើយភាគីទាំងពីរគួរតែបន្តផ្សព្វផ្សាយ ស្មារតីនៃកិច្ចសហប្រតិបត្តិការមិត្តភាពរវាងចិន និងអាហ្រ្វិក រួមគ្នាជំរុញឱ្យការអប់រំកុមារី និងស្ត្រីវិវឌ្ឍទៅតាមទិសដៅ ដែលប្រកបដោយភាពយុត្តធម៌ បរិយាបន្ន និងគុណភាពខ្ពស់ ក្នុងន័យរួមគ្នាកសាងនិងចែករំលែក ពិភពលោកដែលកាន់តែល្អបវរ។

តំណាងនៃប្រទេសនានា បានសម្តែងការកោតសរសើរ ចំពោះប្រទេសចិនដែលតែងតែផ្តល់ការគាំទ្រ និងជំនួយដល់ប្រទេសអាហ្វ្រិក លើវិស័យពាក់ព័ន្ធនានា ក្នុងរយៈពេលជាយូរកន្លងមក ព្រមទាំងបានបង្ហាញពីឆន្ទៈ ក្នុងការពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ដើម្បីជួយឱ្យស្ត្រីកាន់តែច្រើនមាន ជីវភាពប្រកបដោយសុភមង្គល ៕

To Top