បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ស្ថាបនិក Telegram លោក Pavel Durov បាននិយាយថា អាជ្ញាធរបារាំង បានប្រើអំណះអំណាង គួរឱ្យភ្ញាក់ផ្អើល នៅពេលពួកគេចាប់ខ្លួនគាត់ នៅអាកាសយានដ្ឋាន ប៉ារីសកាលពីខែមុន ។
អ្នកជំនួញជនជាតិរុស្ស៊ីនិងបារាំងរូបនេះ ត្រូវបានឃុំខ្លួនបន្ទាប់ពីចុះចត នៅអាកាសយានដ្ឋាន Paris-Le Bourget កាលពីថ្ងៃទី ២៤ ខែសីហា ហើយត្រូវបានដោះលែងឱ្យនៅក្រៅ ឃុំប៉ុន្មានថ្ងៃក្រោយមក ។
គាត់ត្រូវបានចោទប្រកាន់ចំនួន១២ករណី រួមទាំងការបង្កជម្លោះក្នុងការចែកចាយរឿង អាសអាភាសកុមារ ការជួញដូរគ្រឿងញៀន និងការលាងលុយកខ្វក់ទៀតផង ។
ការចោទប្រកាន់នេះកើតចេញ ពីការចោទប្រកាន់ថា ច្បាប់សម្របសម្រួលរបស់ Telegram អនុញ្ញាតឱ្យមានការប្រើប្រាស់ យ៉ាងទូលំទូលាយនៃវេទិកា ដោយឧក្រិដ្ឋជន។
លោកDurov បានសរសេរថា ៖ ប្រសិនបើប្រទេសមួយមិនសប្បាយចិត្ត នឹងសេវាកម្មអ៊ីនធឺណិត ការអនុវត្តដែលបានបង្កើតឡើង គឺត្រូវចាប់ផ្តើមសកម្មភាពផ្លូវច្បាប់ ប្រឆាំងនឹងសេវាកម្ម ទាំងនោះទៅ ។
ការប្រើច្បាប់ពីសម័យមុនស្មាតហ្វូន ដើម្បីចោទប្រកាន់ CEO ពីឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយភាគីទីបីនៅលើវេទិកា ដែលគាត់គ្រប់គ្រងគឺជាវិធីសាស្រ្ត ខុសឆ្គងទៅវិញនោះទេ ៕
ប្រែសម្រួល៖ស៊ុនលី
