វៀងចន្ទន៍៖ តំណាងមកពីប្រទេស ជាសមាជិក នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សម្រាប់កិច្ចប្រជុំប្រមុខ កងកម្លាំងការពារជាតិ អាស៊ានលើកទី២១ បានជួបប្រជុំគ្នានៅប្រទេសឡាវ ដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗ ដែលប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិក្នុងតំបន់ ។
ថ្លែងនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ និងជាអគ្គសេនាធិការនៃកងទ័ពប្រជាជនឡាវ លោក Khamlieng Outhakaysone បានសម្តែងនូវអំណរគុណចំពោះរដ្ឋសមាជិកអាស៊ានទាំងអស់ និងលេខាធិការដ្ឋានអាស៊ាន ដែលបានគាំទ្រ និងវិភាគទានដោយសរសើរ ការយកចិត្តទុកដាក់ក្នុងការធានាដល់ភាពជោគជ័យនៃកិច្ចប្រជុំឆ្នាំនេះ។
ក្នុងជំនួបនោះ អ្នកចូលរួមបានផ្លាស់ប្តូរយោបល់លើទិដ្ឋភាពសន្តិសុខក្នុងតំបន់បច្ចុប្បន្ន និងពិភាក្សាអំពីវិធីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សំដៅកសាងទំនុកចិត្តគ្នាទៅវិញទៅមក សមត្ថភាព និងការត្រៀមលក្ខណៈក្នុងការដោះស្រាយបញ្ហាប្រឈម ចំពោះស្ថិរភាពក្នុងតំបន់។
កិច្ចពិភាក្សាបានគូសបញ្ជាក់ពីសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព និងឯកភាពក្នុងអាស៊ាន តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា៕
ប្រែសម្រួល ឈូក បូរ៉ា