គៀវ៖ ទីភ្នាក់ងារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា សភាអ៊ុយក្រែន បានអនុម័តការតែងតាំង សមាជិកគណៈរដ្ឋមន្ត្រីថ្មីចំនួន ៩រូប នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Andrii Sybiha ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសថ្មី របស់ប្រទេសនេះ ខណៈដែលលោក Vitaliy Koval ត្រូវបានតែងតាំងជារដ្ឋមន្ត្រីគោលនយោបាយកសិកម្ម និងស្បៀងអាហារ។
អតីតអនុប្រធានការិយាល័យ ប្រធានាធិបតីលោក Oleksii Kuleba ទទួលបានតំណែងជាឧបនាយករដ្ឋមន្ត្រី សម្រាប់ការស្ដារឡើងវិញ នៃប្រទេសអ៊ុយក្រែន និងជារដ្ឋមន្ត្រី សម្រាប់ការអភិវឌ្ឍសហគមន៍ និងដែនដី។
សភាក៏បានអនុម័តឱ្យលោក Olha Stefanishyna ក្លាយជាឧបនាយករដ្ឋមន្ត្រី សម្រាប់សមាហរណកម្មអឺរ៉ុប និងជារដ្ឋមន្ត្រីយុត្តិធម៌ និងយុត្តិធម៌ផងដែរ ។
លោក Mykola Tochytskyi ត្រូវបានបញ្ជាក់ជារដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទំនាក់ទំនងយុទ្ធសាស្ត្រ, លោក Matvii Bidnyi ជារដ្ឋមន្ត្រីយុវជន និងកីឡា, Herman Smetanin ជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្មយុទ្ធសាស្ត្រ, លោក Natalia Kalmykova ជារដ្ឋមន្ត្រីក្រសួងកិច្ចការអតីតយុទ្ធជន និងលោក Svitlana Hrynchuk ជារដ្ឋមន្ត្រីការពារបរិស្ថាន និងធនធានធម្មជាតិ៕
ប្រែសម្រួល ឈូក បូរ៉ា