ព័ត៌មានអន្តរជាតិ

ចិន នៅតែជាគោលដៅកំពូល នៃការនាំចេញទុរេន របស់ម៉ាឡេស៊ី

Xinhua

កូឡាឡាំពួរ៖ ការនាំចេញទុរេន របស់ប្រទេសម៉ាឡេស៊ី បានកើនឡើង ២៥៦,៣ភាគរយ នៅចន្លោះឆ្នាំ២០២០ និង ២០២២ ដោយប្រទេសចិន គឺជាគោលដៅនាំមុខគេ នៃការនាំចេញផ្លែឈើរបស់ប្រទេសនេះ ។

ប្រទេសចិន បាននាំចូលទុរេនចំនួន ៨៨៧លានរីងហ្គីត (២០៤,៥លានដុល្លារអាមេរិក) ចេញពីការនាំចេញធុរេនចំនួន ១,១៤ពាន់លានរីងហ្គីតរបស់ប្រទេស ម៉ាឡេស៊ីក្នុងឆ្នាំ២០២២ នេះបើតាមនាយកផ្នែកផ្សព្វផ្សាយ ទីផ្សារអន្តរជាតិ របស់អាជ្ញាធរកសិកម្ម សហព័ន្ធលោក Mohamad Paisal Amri បានប្រាប់សន្និសីទ សារព័ត៌មានមួយ នៅឯកិច្ចប្រជុំវគ្គផ្គូផ្គង 6B Malaysia-China B2  ។

លោកបានលើកឡើងថា ប្រទេសម៉ាឡេស៊ី បានផ្តល់អាទិភាពដល់ការផ្សព្វផ្សាយ ផ្លែឈើទៅកាន់ទីផ្សារប្រទេសចិន ហើយកំពុងធ្វើការ ដើម្បីបង្កើនលទ្ធភាព សម្រាប់អ្នកនាំចេញម៉ាឡេស៊ី ទៅកាន់វេទិកាទីផ្សាររូបវន្ត និងឌីជីថល ដើម្បីបំពេញតម្រូវការដ៏ច្រើនជា មួយនឹងគោលដៅបង្កើត វត្តមានយូរអង្វែង សម្រាប់ផ្លែធុរេនម៉ាឡេស៊ី នៅក្នុងចិត្តរបស់អតិថិជនចិន។

លោកបន្ដថា “ការពង្រីកទីផ្សារទុរេនម៉ាឡេស៊ីនៅក្នុងប្រទេសចិន គឺជាអាទិភាពចម្បងមួយ។ យើងប្តេជ្ញាបង្កើនលទ្ធភាពចូលដំណើរការ សម្រាប់អ្នកនាំចេញក្នុងស្រុកទៅកាន់វេទិកាទីផ្សាររូបវន្ត និងឌីជីថល”។

លោកបន្ថែមថា “វេទិកាទាំងនេះ នឹ ងបម្រើជាបំពង់ទឹកដ៏សំខាន់ ដោយភ្ជាប់អ្នកនាំចេញរបស់យើង ដោយផ្ទាល់ជាមួយអ្នកលក់ដុំ និងអ្នកនាំចូលនៅក្នុងប្រទេសចិន។  ការធ្វើដូច្នេះ យើងមិនត្រឹមតែបើកផ្លូវថ្មី សម្រាប់ពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាថា ធុរេនរបស់យើង ឈានដល់ទស្សនិកជន ច្រើនបំផុតនៅក្នុងប្រទេសចិន”។

កន្លងមក សមាគម​ផលិត​ទុរេន​របស់​ម៉ាឡេស៊ី​បាន​ឲ្យ​ដឹង​ថា ម៉ាឡេស៊ី​បាន​នាំ​ចេញ​ទុរេន​កក​ចំនួន ២៥ ០០០ តោន និង​ផ្លែ​ទុរេន​ទៅ​ប្រទេស​ចិន​ក្នុង​ឆ្នាំ២០២៣។

ប្រទេសម៉ាឡេស៊ីបាន ចាប់ផ្តើមនាំចេញ ទុរេនស្រស់ទៅកាន់ប្រទេសចិន ក្នុងខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីទទួលបានជោគជ័យ នៃការនាំចេញទុរេនក្លាសេទៅកាន់ប្រទេសចិន ក្នុងឆ្នាំ២០១៩៕
ប្រែសម្រួល ឈូក បូរ៉ា

To Top