ការ៉ាកាស៖ អគ្គមេធាវីវេណេស៊ុយអេឡា លោក Tarek William Saab បានផ្តល់សច្ចាប័នលើដីកាចាប់ខ្លួន ប្រឆាំងនឹងអតីតបេក្ខភាពប្រធានាធិបតីបក្សប្រឆាំង លោក Edmundo Gonzalez Urrutia ពីបទឧក្រិដ្ឋជាច្រើន ដែលបានប្រព្រឹត្តបន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីថ្ងៃទី២៨ ខែកក្កដា។
លោក Saab បានប្រាប់អ្នកយកព័ត៌មានថា “ដីកាចាប់ខ្លួននេះចូលជាធរមាន វាត្រូវតែអនុវត្តក្នុងក្របខណ្ឌនៃរដ្ឋធម្មនុញ្ញ និងច្បាប់” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
បន្ទាប់ពីបានជួបជាមួយមេធាវីរបស់លោក Gonzalez Urrutia គឺលោក Jose Vicente Haro លោកបានលើកឡើងថាមេធាវីបានណែនាំកូនក្តីរបស់លោកឱ្យបង្ហាញខ្លួននៅចំពោះមុខការិយាល័យអគ្គមេធាវី ប៉ុន្តែអតីតបេក្ខជនរូបនេះ ត្រូវបានដាក់សម្ពាធដោយមនុស្សនៅខាងក្រៅក្រុមច្បាប់របស់លោកមិនឱ្យចូលរួម។
លោក Saab សំដៅលើលិខិតមួយច្បាប់ ដែលចេញផ្សាយដោយ Gonzalez Urrutia ដែលគាត់បានទទួលស្គាល់សិទ្ធិអំណាច និងសមត្ថកិច្ចរបស់ក្រសួងសាធារណៈ ដែលជាទីភ្នាក់ងារ ដែលគាត់ត្រូវតែរាយការណ៍ និង ផ្តល់ភស្តុតាង ហើយបានឃ្លាតឆ្ងាយពីគេហទំព័រ ដែលបង្ហាញពីកំណត់ត្រា បោះឆ្នោតពីការបោះឆ្នោត។
លោក Saab បានលើកឡើងថា “ប្រសិនបើអ្នកទទួលស្គាល់ក្រសួងសាធារណៈជាស្ថាប័នរដ្ឋ អ្នកធានានីតិរដ្ឋ អ្នកត្រូវតែបង្ហាញខ្លួនមុន ហើយអ្នកត្រូវតែបង្ហាញអំណះអំណាងរបស់អ្នក”៕
ប្រែសម្រួល ឈូក បូរ៉ា