បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ លោក Donald Trump បាននិយាយថា ប្រសិនបើគាត់ឈ្នះការបោះឆ្នោតខែវិច្ឆិកា គាត់នឹងបង្កើតគណៈកម្មការ ប្រសិទ្ធភាពរដ្ឋាភិបាលឬ Government Effciency Commission ដែលក្នុងនោះនឹងដឹកនាំដោយសហគ្រិនមហាសេដ្ឋី Elon Musk ។
ប្រភពដដែលសរសេរទៀតថាលោក Trump បានគូសបញ្ជាក់ពីផែនការរបស់គាត់ក្នុងអំឡុងពេលសុន្ទរកថានៅឯក្លឹបសេដ្ឋកិច្ចញូវយ៉ក New York Economic Clubកាលពីថ្ងៃព្រហស្បតិ៍។
យោងតាមអតីតប្រធានាធិបតីអាមេរិករូបនេះ ស្ថាប័ននេះនឹងក្លាយជាកម្លាំងឯករាជ្យមួយដែលអាចមានលទ្ថភាព ក្នុងការប្រើប្រាស់សិទ្ធចោទប្រកាន់ណាមួយទៅនឹងសមាជិកនៃរដ្ឋាភិបាលសហព័ន្ធ។
លោកបន្តថា៖ ខ្ញុំនឹងបង្កើតគណៈកម្មាការប្រសិទ្ធភាពរបស់រដ្ឋាភិបាលដែលមានភារកិច្ចធ្វើសវនកម្មហិរញ្ញវត្ថុ និងការអនុវត្តពេញលេញនៃរដ្ឋាភិបាលសហព័ន្ធទាំងមូល និងធ្វើការណែនាំសម្រាប់កំណែទម្រង់ធ្ងន់ធ្ងរដែលយើងត្រូវធ្វើប៉ុន្តែយ៉ាងណាក្តី វាមិនទាន់អាចដំណើរការបាននៅផ្លូវដែលយើងកំពុងមាននៅពេលនេះទេ។
លោកមិនបានបញ្ជាក់ពីរបៀបដែលក្រុមនេះនឹងដំណើរការពិតប្រាកដនោះទេ ប៉ុន្តែបានកត់សម្គាល់ថាកិច្ចការទីមួយរបស់ខ្លួនគឺត្រូវបង្កើតផែនការសកម្មភាពដើម្បី លុបបំបាត់ការក្លែងបន្លំ និងការបង់ប្រាក់មិនត្រឹមត្រូវ នៅក្នុងជួររដ្ឋាភិបាល ដែលគាត់បានអះអាងថាធ្វើឱ្យមានការខាតបង់ពន្ធរាប់រយពាន់លានដុល្លារជារៀងរាល់ឆ្នាំ៕
ប្រែសម្រួល៖ ស៊ុនលី