ព័ត៌មានអន្តរជាតិ

កាស៊ីណូដំបូងគេ បង្អស់ របស់ប្រទេសជប៉ុន នឹងបើកដំណើរ ការនៅឆ្នាំ២០៣០

អូសាកា ៖ Nikkei បានសិក្សាពីព័ត៌មាន កាលពីថ្ងៃសៅរ៍ថា រមណីយដ្ឋានកាស៊ីណូដំបូងគេបង្អស់របស់ប្រទេសជប៉ុន ទំនងជានឹងបើកដំណើរការ ក្នុងពេលឆាប់ៗ នៅរដូវស្លឹកឈើជ្រុះនៅឆ្នាំ២០៣០ ដោយក្រុមហ៊ុនកំពុងស្វែងរកនូវការដំណើរ ការកន្លែងដែលបានកំណត់ ដើម្បីទទួលបានសិទ្ធិពីគម្រោង ដោយគ្មានការពិន័យ ។
ក្រុមហ៊ុន Osaka IR គ្រោងនឹងចាប់ផ្តើមការងារសាង សង់ភ្លាមៗនៅក្នុងខែនេះ ក្រោយពីក្រុង Osaka បានប្រគល់ទីតាំងដែលបានគ្រោងទុក ។

កិច្ចសន្យាដែលក្រុមហ៊ុននេះ បានចុះហត្ថលេខាជាមួយរដ្ឋបាលខេត្ត និងទីក្រុង Osaka អនុញ្ញាតឱ្យប្រតិបត្តិករដកខ្លួនចេញ ពីគម្រោងស្ថិតនៅក្រោម លក្ខខណ្ឌជាក់លាក់មួយ ។

លក្ខខណ្ឌទាំងនោះរួមមាន វិស័យទេសចរណ៍ដែលមិនងើបឡើងវិញ ដល់កម្រិតមុនការរាតត្បាតជំងឺ ការវិនិយោគជាមុនលើសពីផែនការ និងបញ្ហាដែលកើតឡើង ជាមួយដីដែលរមណីយដ្ឋានត្រូវបានគ្រោងទុក ។

កាលបរិច្ឆេទកំណត់ដំបូងនៅខែកក្កដា ឆ្នាំ២០២៣ សម្រាប់ការខ្លួនចេញ ហើយត្រូវបានពន្យារពេល២លើករួចមកហើយ ដែលអនុញ្ញាតឱ្យក្រុមហ៊ុន Osaka IR ចាកចេញពីគម្រោងរហូតដល់ខែកញ្ញា ឆ្នាំ ២០២៦ ។

ប៉ុន្តែវិស័យទេសចរណ៍កំពុងងើបឡើងវិញ ហើយអ្នកសាងសង់បានបង្ហាញ ពីការរក្សាទុកនូវការចុះហត្ថលេខា លើកិច្ចសន្យាស្របពេលមានភាព មិនច្បាស់លាស់អំពីគម្រោងការមួយនេះ ។

ក្រុមហ៊ុនបានសម្រេចចិត្ត បញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្ត របស់ខ្លួន ចំពោះគម្រោងនេះ ដោយបានបោះបង់ជម្រើសនៃការដកខ្លួនចេញពីគម្រោង ។
ផែនការសាងសង់ត្រូវបានគេរំពឹងថា នឹងចំណាយពេលប្រហែល៦ឆ្នាំ ។ ការងារត្រៀមដូចជា ការរៀបចំរបងការិយាល័យ និងការដាក់បណ្តាញអគ្គិសនី នឹងត្រូវបញ្ចប់នៅនិទាឃរដូវឆ្នាំក្រោយនេះ ។

ក្រុមហ៊ុនជប៉ុនឈ្មោះថា MGM Resorts International និង ក្រុមសេវាកម្មហិរញ្ញវត្ថុ Orix ដោយក្រុមហ៊ុននីមួយៗ មានភាគហ៊ុនចំនួន៤០ភាគរយ នៅក្នុងក្រុមហ៊ុន Osaka IR ជាមួយនឹង២២ភាគរយផ្សេងទៀត រួមទាំងក្រុមហ៊ុន Panasonic Holdings និង West Japan Railway ផងដែរ ។

រមណីយដ្ឋានខាងលើនេះ នឹងត្រូវបានសាងសង់នៅផ្ទៃលើដីទំហំ៤៩២.០០០ ម៉ែត្រការ៉េ ជាមួយនឹងការវិនិយោគ ជាលើកដំបូងប្រហែល ១.២៧ពាន់ពាន់លានយ៉េន ស្មើនឹង៨,៩ពាន់លានដុល្លារ សហរដ្ឋអាមេរិក ដោយបានបន្ថែមពីលើកាស៊ីណូ រមណីយដ្ឋាននឹងបូករួមបញ្ចូល មជ្ឈមណ្ឌលសន្និបាត អន្តរជាតិ និងសណ្ឋាគារប្រណីត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top