ព័ត៌មានអន្តរជាតិ

Update ៖ ព្យុះទីហ្វុង Yagi សម្លាប់មនុស្ស នៅវៀតណាម អស់ចំនួន៩នាក់ និងបង្កឲ្យរបួស១៨៦នាក់

Xinhua

ហាណូយ ៖ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទរបស់ប្រទេស វៀតណាម បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា គិតចាប់តាំងពីបានវាយលុក នៅភាគខាងជើង នៃប្រទេសវៀតណាម កាលពីរសៀលថ្ងៃសៅរ៍រួចមក ព្យុះទីហ្វុង Yagi បានបណ្តាលឱ្យមនុស្សស្លាប់ ចំនួន៩នាក់ និងបានបង្កឲ្យមានរបួសចំនួន១៨៦នាក់ ។

អ្នកស្លាប់ដែលបណ្តាល មកពីព្យុះទីហ្វុងខាងលើនេះ គឺជាព្យុះដ៏ខ្លាំងបំផុតដែលបានវាយលុកនៅក្នុងតំបន់ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ រួមមាន៣នាក់មកពីខេត្តមាត់សមុទ្រ Quang Ninh ម្នាក់មកពីខេត្ត Hai Duong ភាគខាងជើង ហើយម្នាក់ទៀតមកពីទីក្រុងកំពង់ផែ Hai Phong និងចំនួន៤នាក់មកពីខេត្ត Hoa Binh ភាគខាងជើង ។

នៅក្នុងចំណោមរងអ្នករបួស មានចំនួន១៥៧នាក់មកពីខេត្ត Quang Ninh ចំនួន១៣នាក់មកពីខេត្តHai Phong ចំនួន១០នាក់មកពីក្រុងហាណូយ ចំនួន៥នាក់មកពីខេត្ត Hai Duong និងចំនួនម្នាក់ខេត្តHoa Binh ។

គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ នាវាគ្មានមនុស្សបើកចំនួន២៥គ្រឿង ដែលភាគច្រើនជាទូកនេសាទនៅខេត្ត Quang Ninh ត្រូវបានលិចដោយរលកធំៗ និងខ្យល់បោកបក់ខ្លាំង ។

តំបន់ជាច្រើននៅក្នុងខេត្ត Quang Ninh, Hai Phong, Thai Binh, Hai Duong និងក្រុងហាណូយបានប្រឈមមុខនឹងការដាច់រចន្តអគ្គីសនី ដោយសារព្យុះទីហ្វុងបានបំផ្លាញម៉ាស៊ីនបំល្លែង និងខ្សែបញ្ជូនមួយចំនួន ។

ក្រសួងដដែលនេះបានឲ្យដឹងថា ព្យុះទីហ្វុងក៏បានបំផ្លាញផ្ទះជិត៣.៣០០០ខ្នង ផ្ទៃដីស្រូវចំនួន ១២១.៥០០ហិកតា និងដំណាំផ្សេងៗទៀត ដោយដំណាំហូបផ្លែជាង៥.០០០ហិកតា និងទ្រុងវារីវប្បកម្មជាង១.០០០ទ្រុងនៅតំបន់ភាគខាងជើង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top