ព័ត៌មានអន្តរជាតិ

ជនស៊ីវិលជាង២០នាក់ បាត់បង់ជីវិត និងជាង១០០នាក់ផ្សេងទៀតរងរបួស ក្រោយរងការវាយប្រហារដោយក្រុមយោធាប៉ារ៉ា នៅភាគកណ្តាលប្រទេសស៊ូដង់

Xinhua

KHARTOUM៖ យោងតាមក្រុមជំនួយក្នុងស្រុកបានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ ជនស៊ីវិលជាង២០នាក់បានស្លាប់បាត់បង់ជីវិត និងជាង១០០នាក់ផ្សេងទៀតបានរងរបួសក្រោយរងការវាយប្រហារមួយដោយកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា ហៅកាត់ថា (RSF) មកលើទីក្រុង Sinnar ដែលស្ថិតនៅភាគកណ្តាលនៃប្រទេសស៊ូដង់ ។

ការប្រមូលផ្តុំយុវជននៅក្រុង Sinnar ដែលជាក្រុមស្ម័គ្រចិត្តក្នុងតំបន់បានរាយការណ៍មកថា យោធា RSF “មិនរើសអើង”ទាំងនោះបានវាយលុកមកលើទីផ្សារនៅក្នុងក្រុង Sinaar និងសង្កាត់ Al-Muwazafeen ។

ទន្ទឹមនឹងនេះដែរ បណ្តាញវេជ្ជបណ្ឌិតស៊ូដង់មិនមែនរដ្ឋាភិបាលបានរាយការណ៍ឲ្យដឹងថា មនុស្សចំនួន២១នាក់បានស្លាប់ និងជាង៧០នាក់ផ្សេងទៀតបានរងរបួសដោយសារតែការបាញ់ផ្លោងដោយកាំភ្លើងធំដោយយោធា RSF នៅលើទីផ្សារ ក្នុងក្រុង Sinnar ដោយហៅការវាយប្រហារនេះថា ជា “ការសម្លាប់រង្គាល” ប្រឆាំងនឹងជនស៊ីវិលដែលគ្មានអាវុធក្នុងដៃ ។

ជុំវិញការបាញ់ប្រហារនេះដែរ យោធា RSF មិនទាន់បានធ្វើអត្ថាធិប្បាយជុំវិញហេតុការណ៍នេះនៅឡើយនោះទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top