ព័ត៌មានអន្តរជាតិ

វៀតណាម៖ យានជំនិះជាច្រើនប្រភេទត្រូវបានហាមឃាត់មិនឱ្យឆ្លងកាត់ស្ពាន Chuong Duong ដែលមានអាយុ៣៩ឆ្នាំទៅហើយ

VN Express

បរទេស៖ រថយន្តដឹកអ្នកដំណើរ, រថយន្តកុងតឺន័រ រថយន្តទេសចរណ៍ដែលមានកៅអីលើសពី៩ និងរថយន្តដឹកទំនិញលើសពីទម្ងន់ ០,៥តោន គឺត្រូវបានហាមឃាត់មិនឱ្យឆ្លងកាត់ស្ពាន Chuong Duong ចាប់ពីព្រឹកអង្គារនេះ ដោយសារបារម្ភពីសុវត្ថិភាព។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅព្រឹកព្រលឹមថ្ងៃទី១០ ខែកញ្ញា នាយកដ្ឋានដឹកជញ្ជូនទីក្រុងហាណូយបានប្រកាសការរឹតបន្តឹងលើយានយន្តឆ្លងកាត់ស្ពាន Chuong Duong។

ជាពិសេស ចាប់ពីទីក្រុង Hoan Kiem ដល់ក្រុង Long Bien៖ រថយន្តដឹកអ្នកដំណើរ និងរថយន្តទេសចរណ៍ដែលមានកៅអីលើសពី ៩ ត្រូវបានហាមឃាត់។ ឡានដឹកទំនិញលើសពី ០,៥ តោនត្រូវបានហាមឃាត់; ឡានក្រុងត្រូវបានអនុញ្ញាតឱ្យបើកជាធម្មតា។

ចំណែកពី Long Bien ទៅ Hoan Kiem៖ រថយន្តដឹកអ្នកដំណើរ រថយន្តកុងតឺន័រ និងរថយន្តទេសចរណ៍ដែលមានកៅអីលើសពី ៩ ត្រូវបានហាមឃាត់។ ឡានដឹកទំនិញលើសពី ០,៥ តោនត្រូវបានហាមឃាត់; រថយន្តក្រុងត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ស្ពាន។

រថយន្ត​ដឹក​អ្នកដំណើរ រថយន្ត​កុងតឺន័រ រថយន្ត​ទេសចរណ៍​ដែលមាន​កៅអី​លើសពី ៩ និង​រថយន្ត​ដឹកទំនិញ​លើស​ពី ០,៥ តោន រត់​តាម​ស្ពាន​ដូចខាងក្រោម​ Thanh Tri, Nhat Tan, Vinh Tuy, Thang Long ។

យោងតាមនាយកដ្ឋានដឹកជញ្ជូន គឺថា ការហាមឃាត់យានយន្តមួយចំនួនគឺដើម្បីធានាសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ ឥទ្ធិពលនៃព្យុះទីហ្វុងយ៉ាកជី រោងចក្រវារីអគ្គិសនីកំពុងបញ្ចេញទឹក ដែលបណ្តាលឱ្យកម្ពស់ទឹកទន្លេក្រហមកើនឡើង ទឹកហូរខ្លាំង ប៉ះពាល់ដល់រចនាសម្ព័ន្ធស្ពាន។

សូមជម្រាបថា ស្ពាន Chuong Duong ត្រូវបានសាងសង់ក្នុងឆ្នាំ ១៩៨៣ ហើយដាក់ឱ្យប្រើប្រាស់ក្នុងខែមិថុនា ឆ្នាំ ១៩៨៥ ដូច្នេះវាមានរយៈពេល ៣៩ ឆ្នាំមកហើយ។ ពីឆ្នាំ ១៩៨៥ ដល់ឆ្នាំ ២០១០ នេះគឺជាស្ពានតែមួយគត់សម្រាប់រថយន្តធ្វើដំណើរពីកណ្តាលទីក្រុងហាណូយទៅកាន់ខេត្ត Gia Lam ដោយតភ្ជាប់ខេត្តភាគខាងជើង។ បច្ចុប្បន្ន​ស្ពាន​នេះ​មាន​យានជំនិះ​ប្រមាណ​៩៥.០០០​គ្រឿង​ឆ្លងកាត់​ជា​រៀងរាល់ថ្ងៃ ដែល​ច្រើន​ជាង​គោលដៅ៨​ដង​៕

ប្រែសម្រួលៈ ណៃ តុលា

To Top