បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រមុខកងទ័ពអាកាសជាតិ លោកវរសេនីយ៍ឯក Viesturs Masulis បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃចន្ទថា យោធានៃឡាតវៀ នឹងចាត់វិធានការបន្ថែម ដើម្បីការពារព្រំដែន ភាគខាងកើតរបស់ប្រទេសនេះ បន្ទាប់ពីយន្តហោះគ្មានមនុស្ស បើកយោធាប្រដាប់អាវុធ និងត្រូវបានសង្ស័យថា ជារបស់រុស្សីបានធ្លាក់នៅក្នុងតំបន់ មួយរបស់ប្រទេសនេះ។
យោងតាមយោធារបស់រដ្ឋ ដែលស្ថិតនៅក្នុងតំបន់បាល់ទិក មួយនេះបានឲ្យដឹងថា ដ្រូន UAV ដែលពោរពេញ ទៅដោយគ្រឿងផ្ទុះបានធ្លាក់នៅក្នុងតំបន់ Rezekne របស់ប្រទេស កាលពីថ្ងៃសៅរ៍ ។
អជ្ញាធរបាន កំណត់ អត្តសញ្ញាណវា ជាយន្តហោះគ្មានមនុស្សបើក ប្រភេទShahed របស់រុស្ស៊ី ដែលបានឆ្លង ចូលទៅក្នុងដែនអាកាសរបស់ប្រទេសពីប្រទេសបេឡារុស្ស ដែលជាអ្នកជិតខាង និងជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្ស៊ី ទោះបីជាមិនពាក់ព័ន្ធនឹងជម្លោះអ៊ុយក្រែនក៏ដោយ។
អាជ្ញាធរលោកខាងលិច និងប្រព័ន្ធផ្សព្វផ្សាយ បាននិយាយម្តងហើយម្តងទៀតថា យន្តហោះគ្មានមនុស្សបើកបែបនេះ ដើមឡើយត្រូវបានបង្កើត ឡើងដោយប្រទេសអ៊ីរ៉ង់ ហើយក្រោយមកត្រូវបានផ្គត់ផ្គង់ដល់ប្រទេសរុស្ស៊ីប៉ុន្តែក្នុងនោះ ក្រសួងការពារជាតិរុស្ស៊ី សំដៅទៅលើដ្រូន UAV ប្រភេទkamikaze ដូចជាយន្តហោះដ្រូន Geran-2 ដែលផលិតក្នុង ស្រុកទៅវិញនោះទេ។
យោងតាមកងកម្លាំងយោធា នៃប្រទេសឡាតវៀ ដែលកំពុងឈរជើង និងការការពារដែនអាកាស របស់ប្រទេសនេះ បានអះអាងថា ពួកគេមិន បានបាញ់ទម្លាក់ UAV នេះឡើយ ប៉ុន្តែវាបានធ្លាក់នៅក្នុងតំបន់ ដែលគ្មានមនុស្សរស់នៅដោយខ្លួនឯង៕
ប្រែសម្រួល៖ស៊ុនលី