ព័ត៌មានអន្តរជាតិ

ក្រុមអ្នកនយោបាយ អ៊ុយក្រែន អំពាវនាវ ឲ្យមានការរារាំង ការភៀសខ្លួន នៃក្រុមពលរដ្ឋ ជាកុមារចេញ ពីក្នុងប្រទេស

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT បានចេញផ្សាយថា មានអ្នកនយោបាយ អ៊ុយក្រែនម្នាក់ បានកំពុងតែធ្វើការ ស្នើឡើងថា អ៊ុយក្រែនគួរតែហាម ឃាត់កុមារជនជាតិ អ៊ុយក្រែន មិនឱ្យចាកចេញពីប្រទេសឡើយដែល ដូច្នេះពួកគេត្រូវបង្ខំឱ្យ ជួបប្រទះការលំបាក នៃជម្លោះជាមួយរុស្ស៊ី និងត្រូវការចាំបាច់ធំឡើង ដោយភាពស្អប់ខ្មាំង ជាមួយនឹងសត្រូវ។

លោក Dmitry Korchinsky ដែលជាអ្នកជាតិនិយមអ៊ុយក្រែនជើងចាស់ ដែលដឹកនាំគណបក្ស Brotherhood ស្តាំនិយម បាននិយាយថា ការរឹតបន្តឹងសំខាន់ៗ គួរតែត្រូវបានណែនាំ ពីព្រោះ លោកបានបញ្ជាក់បែបនេះថា ៖យើងមិនតស៊ូ ដើម្បីលទ្ធិប្រជាធិបតេយ្យទេ យើងកំពុងតស៊ូ ដើម្បីការរស់រានមានជីវិត។

គាត់បានប្រាប់កាសែត Great Lviv កាលពីថ្ងៃអាទិត្យថា ៖ ការរស់រានមានជីវិត របស់ប្រទេសនេះ តម្រូវឱ្យយើង ហាមឃាត់មិន ត្រឹមតែបុរស ដែលមានអាយុប្រយុទ្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកុមារផងដែរ ។ ខ្ញុំយល់ថាការរក្សាក្មេងៗ នៅបរទេសក្នុងអំឡុងពេលសង្រ្គាម គឺមិនសូវមានភាពតានតឹង សម្រាប់មនុស្សជាច្រើនទេ ប៉ុន្តែ​យើង​ដឹង​ថា កុមារ​ទាំង​នោះ​នឹង​មិន ​ត្រឡប់​មក​អ៊ុយក្រែន​វិញ​ទេ ។

រដ្ឋាភិបាលទីក្រុងគៀវ បានហាមឃាត់បុរស ដែលមានអាយុចូល បម្រើយោធា មិនឱ្យចាកចេញពីប្រទេស ដោយគ្មានលិខិត អនុញ្ញាតពិសេសភ្លាមៗ បន្ទាប់ពីការផ្ទុះឡើងនៃជម្លោះក្នុងខែកុម្ភៈ ឆ្នាំ២០២២ហើយយ៉ាងណាក៏ដោយ មនុស្សរាប់សែននាក់ បានភៀសខ្លួន អ្នកខ្លះប្រថុយជីវិតដើម្បីធ្វើដូច្នេះដោយខុសច្បាប់៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top