ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ប្រឈម​នឹង​រលក​នៃ​ការ​ថ្កោលទោស ចំពោះ​ការ​វាយ​ប្រហារ​ដ៏​សាហាវ​លើ​តំបន់​ សុវត្ថិភាព​នៅ​តំបន់​ភាគខាងត្បូងហ្គាហ្សា

xinhua

រ៉ាម៉ាឡា៖ បណ្តាប្រទេសក្នុងតំបន់រួមទាំងប៉ាឡេស្ទីន ហ្ស៊កដានី អេហ្ស៊ីប និងអ៊ីរ៉ង់ កាលពីថ្ងៃអង្គារបានថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការវាយប្រហារដ៏សាហាវរបស់អ៊ីស្រាអែល ទៅលើជំរុំតង់ ដែលមានហ្វូងមនុស្សបានផ្លាស់ទីលំនៅប្រជាជនប៉ាឡេស្ទីននៅទីក្រុងខាន់យូនីស ភាគខាងត្បូងតំបន់ហ្គាហ្សា។

អ្នកនាំពាក្យប្រធានាធិបតីប៉ាឡេស្ទីន លោក Nabil Abu Rudeineh បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឡើងដោយទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA ថា ការបន្តសង្រ្គាមប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន និងការគាំទ្ររបស់សហរដ្ឋអាមេរិក បានធ្វើឱ្យតំបន់នេះស្ថិតក្នុងហានិភ័យ។

ការវាយប្រហារលើតំបន់សុវត្ថិភាព ដែលបានកំណត់កាលពីថ្ងៃអង្គារបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤០នាក់ និងជាង ៦០នាក់ផ្សេងទៀតរងរបួស នេះបើយោងតាមការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលហាម៉ាស់ ដែលគ្រប់គ្រងតំបន់ហ្គាហ្សា។ 

ជាមួយគ្នានេះ អាជ្ញាធរសុខាភិបាលក្នុងតំបន់បានរាយការណ៍ពីការមកដល់នៃសាកសពចំនួន ១៩ នាក់នៅឯមន្ទីរពេទ្យ ដោយនិយាយថា ជនរងគ្រោះកាន់តែច្រើនទំនងជាកំពុងជាប់នៅក្រោមគំនរបាក់បែក។

លោកបានលើកឡើងថា “ប្រសិនបើវាមិនមែនសម្រាប់សហរដ្ឋអាមេរិក ដែលមិនធ្លាប់មានពីមុនមកគាំទ្រផ្នែកនយោបាយ យោធា និងហិរញ្ញវត្ថុទេ នោះ មេដឹកនាំអ៊ីស្រាអែល នឹងមិនហ៊ានប្រព្រឹត្តឧក្រិដ្ឋកម្មបែបនេះទេ ដោយផ្គើននឹងរាល់ដំណោះស្រាយនៃភាពស្របច្បាប់អន្តរជាតិ និងច្បាប់អន្តរជាតិដោយការសម្លាប់កុមារ ស្ត្រី និងមនុស្សចាស់ដោយគ្មានការទទួលខុសត្រូវ”។

ក្រសួងការបរទេសប៉ាឡេស្ទីន បានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបន្តនិទណ្ឌភាពរបស់អ៊ីស្រាអែល និងមេដឹកនាំរបស់ខ្លួន និងការផ្តល់ការការពារ សម្រាប់ពួកគេផ្តល់ពេលវេលាបន្ថែមទៀតដល់ពួកគេ ដើម្បីប្រព្រឹត្តឧក្រិដ្ឋកម្មដ៏សាហាវបំផុតនៃការសម្លាប់ និងការផ្លាស់ទីលំនៅរបស់ជនជាតិប៉ាឡេស្ទីន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top