ព័ត៌មានអន្តរជាតិ

លោក Blinken ៖ អ៊ុយក្រែន នឹងចូលរួមជាមួយ នឹងអង្កការណាតូ

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា ក្រុងវ៉ាស៊ីនតោនចង់ឃើញទីក្រុងគៀវ យកឈ្នះជម្លោះប្រឆាំង នឹងទីក្រុងមូស្គូ ហើយចូលរួមជាមួយអង្គការណាតូ។

លោកBlinken កំពុងធ្វើទស្សនកិច្ច នៅទីក្រុងគៀវជាមួយ សមភាគីអង់គ្លេស របស់គាត់គឺលោក David Lammy ដើម្បីរំលឹកឡើងវិញនូវការគាំទ្រ របស់អង់គ្លេស អាមេរិក សម្រាប់រដ្ឋាភិបាលរបស់លោក Vladimir Zelensky។

លោក Blinken បាននិយាយ កាលពីថ្ងៃពុធថា ៖នៅក្នុងកិច្ចប្រជុំកំពូលខែកក្កដា យើងបានប្រកាសថា ផ្លូវរបស់អ៊ុយក្រែនទៅកាន់ សមាជិកភាពរបស់អង្គការណាតូ គឺមិនអាចត្រឡប់វិញបានទេ។

លោកBlinken បានបន្តនិយាយបែបនេះ កាលពីថ្ងៃពុធ ដោយរំឭកម្ចាស់ផ្ទះរបស់គាត់ថាប្លុក ដែលដឹកនាំដោយ សហរដ្ឋអាមេរិក បានបង្កើតពាក្យសន្យា ដែលមានការគាំទ្រ ដល់សមាជិកភាព របស់អ៊ុយក្រែនរួចទៅហើយ។

លោកBlinken បានរៀបចំសំណុំរឿងរួចរាល់ សម្រាប់សមាជិកភាព របស់ទីក្រុងគៀវ នៅណាតូតាំងតែពីដើមមកម្ល៉េះ។ ទោះជាយ៉ាងណាក៏ដោយ ប្លុកនេះបានប្រកាសជាផ្លូវការ ទាំងនៅទីក្រុងវ៉ាស៊ីនតោននៅរដូវក្តៅនេះ និងកាលពីឆ្នាំមុន នៅប្រទេសលីទុយអានីថា នេះអាចកើតឡើងបានលុះត្រាតែសម្ព័ន្ធមិត្តយល់ព្រម និងលក្ខខណ្ឌត្រូវបានបំពេញ។

យ៉ាងណាក្តីប្រទេសហុងគ្រី និងស្លូវ៉ាគី បាននិយាយរួចហើយថា ពួកគេនឹងមិនយល់ព្រម ក្នុងកាលៈទេសៈណាក៏ដោយ ព្រោះការនាំអ៊ុយក្រែនចូលទៅ ក្នុងអង្គការណាតូ នឹងមានន័យថា ពួកគេនឹងមានសង្រ្គាមជាមួយរុស្ស៊ីជាមិនខាន៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top