ព័ត៌មានអន្តរជាតិ

គណបក្សភឿថៃ ដែលកំពុងកាន់អំណាចនៅថៃ ប្រឈមមុខនឹងការរំលាយចោល ប្រសិនបើ EC រកឃើញការពិត

AFP

បរទេស៖ គណបក្សភឿថៃ ដែលកំពុងកាន់អំណាច គឺប្រឈមមុខនឹង ការគំរាមកំហែង ចំពោះការរំលាយចោល បន្ទាប់ពីប្រធានគណបក្ស Thai Pakdee លោក Warong Dechgitvigrom បានស្នើឱ្យគណៈកម្មការរៀបចំការបោះឆ្នោត (EC) ស៊ើបអង្កេតថាតើអតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា គ្រប់គ្រងគណបក្សដោយខុសច្បាប់ឬយ៉ាងណា។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញ ផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកនយោបាយបក្ស ប្រឆាំង បានដាក់ញត្តិ នៅការិយាល័យ EC កាលពីថ្ងៃពុធ ។

លោក​បណ្ឌិត Warong បាន​និយាយ​ថា លោក​បាន​ចោទ ​លោក​ថាក់ស៊ីន​ថា ​មាន​ឥទ្ធិពល​លើ​គណបក្សភឿថៃ និង​គណបក្ស​ភឿថៃខ្លួន​ឯង​ថា​បាន​ឱនក្បាល ​ចំពោះ​ឥទ្ធិពល​របស់​លោក ថាក់ស៊ីន។

សូមបញ្ជាក់ថា ច្បាប់ស្តីពីការរៀបចំគណបក្ស នយោបាយ ហាមមិនឲ្យគណបក្ស នយោបាយណាមួយ អនុញ្ញាតឱ្យបុគ្គល ដែលមិនមែនជាសមាជិក មានឥទ្ធិពលលើគណបក្សនយោបាយ ។ ការ​បំពាន​អាច​ឈាន ​ដល់​ការ​រំលាយ​គណបក្ស។

លោកបណ្ឌិត Warong បាននិយាយថា នៅថ្ងៃទី ១៤ ខែសីហា លោក ថាក់ស៊ីន បានអញ្ជើញឥស្សរជនសំខាន់ៗ នៃគណបក្សចម្រុះ រួមទាំងភឿថៃ ដើម្បីពិភាក្សាអំពីការបង្កើត រដ្ឋាភិបាលថ្មីនៅឯគេហដ្ឋាន របស់លោក បន្ទាប់ពីមានការដកតំណែងនាយករដ្ឋមន្ត្រីលោក សេដ្ឋា ថាវីស៊ីន ចេញពីតំណែង ៕
ប្រែសម្រួលៈ ណៃ តុលា

To Top