ព័ត៌មានអន្តរជាតិ

Updated៖ អ្នកស្លាប់កើនឡើងដល់ ១៩៧នាក់ និងបាត់ខ្លួន ១២៨នាក់ ដោយសារព្យុះទីហ្វុង​ វាយប្រហារ ប្រទេសវៀតណាម

Xinhua

ហាណូយ៖ គិតត្រឹមព្រឹកថ្ងៃទី១២ ខែកញ្ញា នេះហើយជាលទ្ធផលនៃព្យុះទីហ្វុង Yagi ដែលបាននិងកំពុងវាយប្រហារ​ តំបន់ភាគខាងជើងប្រទេសវៀតណាម ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៩៧នាក់ និងបាត់ខ្លួន ១២៨នាក់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន AFP។

ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានឲ្យដឹងថា ព្យុះទីហ្វុង Yagi និងបង្កឲ្យមាន គ្រោះបាក់ដី និងគ្រោះទឹកជំនន់ បានបណ្តាល ឱ្យមនុស្សចំនួន ១៩៧នាក់នាក់ស្លាប់ និងបាត់ខ្លួន ១២៨នាក់នៅក្នុងតំបន់ភាគខាងជើង នៃប្រទេសវៀតណាម ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top