ព័ត៌មានអន្តរជាតិ

គ្រាប់រ៉ុក្កែត ចំនួន២គ្រាប់ ត្រូវបានគេផ្លោងត្រូវចំទីតាំង ដឹកជញ្ជូននៅ ឯស្ថានទូតអាមេរិក និងមូលដ្ឋានយោធា នៅអ៊ីរ៉ាក់ ក្បែរព្រលានយន្តហោះអន្តរជាតិបាដាដ

AFP

បាដាដ ៖ ប្រភពពីក្រសួងមហាផ្ទៃបានឲ្យដឹងថា គ្រាប់រ៉ុក្កែតដែលមានឈ្មោះថា Katyusha ចំនួន២គ្រាប់ត្រូវបានបាញ់កាលពីយប់ថ្ងៃអង្គារ ត្រូវចំទីតាំងដឹកជញ្ជូន ដែលជាកម្មសិទ្ធិរបស់ស្ថានទូតអាមេរិក និងមូលដ្ឋានយោធាអ៊ីរ៉ាក់ នៅក្បែរអាកាសយានដ្ឋានអន្តរជាតិ បាដាដ ។
គ្រាប់រ៉ុក្កែតចំនួន១គ្រាប់ ក្នុងចំណោមគ្រាប់រ៉ុក្កែត ទាំង២នេះ បានធ្លាក់ចុះនៅជិតមជ្ឈមណ្ឌលដឹកជញ្ជូន របស់ស្ថានទូតអាមេរិក នៅតាមបរិវេណ អាកាសយានដ្ឋាន ដោយមិនបណ្តាល ឲ្យមានអ្នកស្លាប់ និងរបួសនោះទេ ។

ប្រភពបានដល់ទីភ្នាក់ងារ Xinhua ក្នុងលក្ខខណ្ឌអនាមិកថា ចំណែកគ្រាប់រ៉ុក្កែត ចំនួន១គ្រាប់ទៀតនោះ បានធ្លាក់ចុះមកលើមូលដ្ឋាន សេវាកម្មប្រឆាំងភេរវកម្មនៅក្បែរ អាកាសយានដ្ឋាន បណ្តាលឱ្យខូចខាត សម្ភារៈនៅអគារមួយកន្លែង ។

គិតមកដល់ពេលនេះ មិនទាន់មានក្រុមណាមួយចេញមុខអះអាង ទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ ។

គេបានដឹងថា មូលដ្ឋានយោធា អ៊ីរ៉ាក់ ជាទីស្នាក់អាស្រ័យរបស់យោធាអាមេរិក និងស្ថានទូតអាមេរិកនៅក្នុងតំបន់បៃតង ត្រូវបានគេកំណត់គោលដៅ ជារឿយៗដែលធ្វើការវាយប្រហារ ដោយកាំភ្លើងត្បាល់ និងគ្រាប់រ៉ុក្កែត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top