តេអេរ៉ង់៖ រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក Aziz Nasirzadeh និងរដ្ឋមន្ត្រីដឹកជញ្ជូនវេណេស៊ុយអេឡា លោក Ramon Velasquez បានសង្កត់ធ្ងន់លើ តម្រូវការពង្រីកកិច្ចសហប្រតិបត្តិការ ទ្វេភាគី ដើម្បីទប់ទល់នឹងការជ្រៀតជ្រែក របស់របស់អាមេរិក។
ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ រដ្ឋមន្ត្រីទាំងពីរ ដែលជាសហប្រធាន នៃគណៈកម្មការ សហប្រតិបត្តិការសេដ្ឋកិច្ចរួមក៏បានអំពាវនាវ ឱ្យមានការពង្រីក ទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី។
លោក Nasirzadeh បានលើកឡើងថា “ការគាំទ្រយ៉ាងដាច់អហង្ការ” របស់ប្រជាជនវ៉េណេស៊ុយអេឡា សម្រាប់រដ្ឋាភិបាលរបស់ពួកគេ និងវត្តមានកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ “មានប្រសិទ្ធភាព និងកំណត់” ក្នុងការរារាំងផែនការ របស់លោកខាងលិច ជាពិសេសបន្ទាប់ ពីការបោះឆ្នោតប្រធានាធិបតី វេណេស៊ុយអេឡា នៅចុងខែកក្កដា ។
លោកបានលើកឡើង ពីបទពិសោធន៍របស់អ៊ីរ៉ង់ ក្នុងការទប់ទល់នឹងការជ្រៀតជ្រែក របស់សហរដ្ឋអាមេរិក ហើយបានកត់សម្គាល់ថា ដូចកាលពីអតីតកាល ប្រទេសនេះមានឆន្ទៈ ចែករំលែកបទពិសោធន៍ បែបនេះជាមួយប្រទេស វេណេស៊ុយអេឡា ។
រដ្ឋមន្ត្រីវេណេស៊ុយអេឡា បានសង្កត់ធ្ងន់លើតម្រូវ ការសម្រាប់ការត្រៀមខ្លួន ដើម្បីទប់ទល់នឹង “សត្រូវរួម” របស់ពួកគេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ។
ប្រទេសទាំងពីរ ដែលរងផលប៉ះពាល់យ៉ាងខ្លាំង ពីទណ្ឌកម្មរបស់សហរដ្ឋអាមេរិក បានបង្កើតទំនាក់ទំនងសេដ្ឋកិច្ច និងថាមពលយ៉ាងជិតស្និទ្ធ ក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ ដើម្បីទូទាត់ផលប៉ះពាល់ នៃការដាក់ទណ្ឌកម្មនេះ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
