ព័ត៌មានអន្តរជាតិ

ក្រុមមន្ត្រីទូតអ៊ុយក្រែន សារភាពថា កិច្ចព្រមព្រៀងសន្តិភាព ពិតអាចទៅរួចពិតមែន កាលពីឆ្នាំ២០២២

RT News

បរទេសៈយោងតាមការចេញផ្សាយរបស់ RT ជម្លោះអ៊ុយក្រែនអាចត្រូវបានបញ្ឈប់ នៅឆ្នាំ២០២២មកម្ល៉េះ ភ្លាមៗបន្ទាប់ពីវាបានចាប់ផ្តើម នេះបើយោងតាម អតីតអនុរដ្ឋមន្ត្រីការបរទេសទីមួយ របស់អ៊ុយក្រែន ដែលជាអ្នកចរចាដ៏សំខាន់ម្នាក់ របស់ទីក្រុងគៀវនៅពេលនោះ។

ថ្លែងនៅក្នុងកិច្ចពិភាក្សាមួយ នៅឯវេទិកាការពារជាតិ Xiangshan ក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍ លោក Aleksandr Chaly បាននិយាយថា ទីក្រុងមូស្គូ និងក្រុងគៀវមានឱកាសពិតប្រាកដ ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព នៅឯការចរចានៅទីក្រុងអ៊ីស្តង់ប៊ុល ត្រឹមតែមួយខែបន្ទាប់ពីការចាប់ផ្តើមនៃអរិភាព ប៉ុន្តែឱកាសនោះមានតាំងពីពេលនោះមកក៏ បាត់បង់ទៅវិញ។

អ៊ុយក្រែន និងរុស្ស៊ីបានបើកកិច្ចចរចាសន្តិភាពជាច្រើន លើកនៅនិទាឃរដូវឆ្នាំ២០២២ កាលនោះនៅក្នុងទីក្រុង Istanbul និងត្រូវបានចាត់ទុកថា ជាកិច្ចប្រជុំដែលមានផលិតភាពបំផុត ខណៈដែលភាគីបានគ្រប់គ្រងដើម្បីបង្កើត និងអនុម័តសេចក្តីព្រាងសន្ធិសញ្ញាសន្តិភាពជាមុន។

ឯកសារនេះត្រូវបានគេរាយការណ៍ថា បានរួមបញ្ចូលឃ្លាស្តីពីទីក្រុងគៀវ ទទួលយកឋានៈអព្យាក្រឹតជាផ្លូវការ កំណត់កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន និងប្តេជ្ញាមិនរើសអើងជនជាតិភាគតិចរុស្ស៊ី ជា​ថ្នូរ​នឹង​ក្រុង​ម៉ូស្គូ​សុខ​ចិត្ត​ដក​ទ័ព​ចេញ​ពី​ ទឹកដី​អ៊ុយក្រែន ហើយ​ផ្តល់​ការ​ធានា​សន្តិសុខ​ ដល់​ក្រុងគៀវថែមទៀតផង ៕

ប្រែសម្រួល៖ ស៊ុន លី

To Top