ព័ត៌មានអន្តរជាតិ

រុស្សីបង្កើនការនាំចេញស្រូវ សាឡី ទៅកាន់តំបន់អាហ្រ្វិក ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៤នេះ

Sputnik

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ការនាំចេញស្រូវសាលី ពីតំបន់ Krasnodar របស់រុស្ស៊ីទៅកាន់ប្រទេសអាហ្វ្រិក ចំនួន២៥ ប្រទេសមើលឃើញការកើនឡើង ប្រមាណជា ១៤,៥ភាគរយ នៅចន្លោះខែមករា និងខែកញ្ញា ឆ្នាំ ២០២៤ សរុបចំនួន ១៤,៨ លានតោន ។

រដ្ឋាភិបាលរុស្សីបាននិយាយថា ប្រទេសអាហ្រ្វិកនាំចូលស្រូវសាលី កំពូលទាំងប្រាំរបស់ខ្លួនតាមបរិមាណគឺមានអេហ្ស៊ីប ៦,៨ លានតោន អាល់ហ្សេរី ១,៣ លានតោន កេនយ៉ា ១,២ លានតោន លីប៊ី ១,០ លានតោន និងស៊ូដង់ ០,៦ លានតោន។

កាលពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែសីហាការនាំចេញស្រូវសាលី ដំបូងរបស់រុស្ស៊ីពីការប្រមូលផល នៅឆ្នាំនេះត្រូវ បានបញ្ជូនពីកំពង់ផែតំបន់ Krasnodar ទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងអេរីទ្រា។

យោងតាមសេចក្តីថ្លែងការណ៍ ស្រូវសាលីឆ្លងកាត់ការវាយតម្លៃគុណភាព និងសុវត្ថិភាពយ៉ាងម៉ត់ចត់នៅមន្ទីរពិសោធន៍ មុនពេលនាំចេញ ។ ការធ្វើតេស្តនេះគ្របដណ្តប់លើធាតុពុលដូចជា សំណ កាដមីញ៉ូម អាសេនិច បារត សារធាតុ mycotoxins និងការចម្លងរោគពីភាព មិនបរិសុទ្ធជាដើម។

មជ្ឈមណ្ឌល នៃការធានា គុណភាពគ្រាប់ធញ្ញជាតិ ដំ ណើរការសាខាចំនួន១៦ និងមន្ទីរពិសោធន៍ចំនួន១៨ នៅក្នុងតំបន់ផលិត គ្រាប់ធញ្ញជាតិសំខាន់ៗ នៃប្រទេសរុស្ស៊ី។

កិច្ចការងារវាយតម្លៃផលិតផលត្រូវបានធ្វើឡើង ដោយយោងតាមពិធីការ សាកល្បងលម្អិត ការចេញវិញ្ញាបនបត្រសុវត្ថិភាព គុណភាព និងគ្មាន GMO ដល់ក្រុមហ៊ុននាំចេញ និងធានាថារាល់ការដឹកជញ្ជូន បំពេញតាមតម្រូវការ ដ៏តឹងរឹងរបស់ប្រទេសនាំចូល ៕

ប្រែសម្រួល៖ស៊ុនលី

To Top