ព័ត៌មានអន្តរជាតិ

គេងស្រមុក អាចធ្វើអោយប៉ះពាល់ ដល់សុខភាព ទាំងបុរស ស្ត្រី

សំឡេងស្រមុកបណ្តាល មកពីផ្លូវដង្ហើមត្រូវរាំងស្ទះ ខណៈគេងលក់ អាចមកពីគេងផ្ងារ ហើយអណ្តាតធ្លាក់មកខាងក្រោម ព្រមទាំងខ្លាញ់ស្ទះបំពង់ក សម្រាប់អ្នកធាត់។

ចំពោះអ្នកស្គមក៏អាចស្រមុកដែរ ប្រសិនបើកន្លើតវែងខុស ប្រក្រតីហើយមនុស្ស ដែលមានផ្លូវដង្ហើមតូចចង្អៀត នឹងកាន់តែស្រមុកខ្លាំង ។

ការគេងស្រមុក មិនត្រឹមតែរំខានអ្នកជិតខាងទេ តែថែមទាំងនាំមកនូវគ្រោះថ្នាក់ដល់ខ្លួនឯងទៀតផង ប្រសិនជា ការស្រមុក បែបឈប់ដកដង្ហើម ដែលនាំឲ្យរាងកាយខ្វះ អុកស៊ីសែនមួយរយៈពេលខ្លី បេះដូងខ្វះឈាមនឹងលោតខុសចង្វាក់ កើតជម្ងឺសួត និងជម្ងឺសរសៃ ឈាមខួរក្បាល។

មនុស្សស្រមុកបែបលែងដកដង្ហើម តែងតែស្ងាបងងុយគេង នៅពេលថ្ងៃ រាងកាយហាក់ដូចជាមិនបានសម្រាក គេងមិនលក់ វិលមុខក្រោយពីភ្ញាក់ ពីដំណេក ឈឺក្បាល ធ្វើការមិនបានពេញលេញ សមត្ថភាពផ្លូវភេទថយចុះ សម្ពាធឈាមឡើងខ្ពស់ នៅពេលព្រឹក និងថយចុះនៅពេលថ្ងៃ។

វិធីការពារ៖ គឺគេងផ្អៀង ឈប់ពិសារគ្រឿងស្រវឹង ឈប់ពិសារបារី ព្រោះអាចធ្វើឲ្យផ្លូវដង្ហើមហើម ថែសុខភាពកុំឲ្យកើត ជម្ងឺផ្តាសាយ ឬមានប្រតិកម្មនឹងធាតុអាកាស តែប្រសិនបើធ្វើដូចនេះពុំធូរទេ ត្រូវពិគ្រោះជាមួយគ្រូពេទ្យ។
ប្រែសម្រួលដោយ៖ ហង្ស សុបញ្ញា

To Top