ព័ត៌មានអន្តរជាតិ

Update៖ អ៊ុយក្រែន គ្រោងនាំចេញគ្រាប់ធញ្ញជាតិ ចំនួន៤៣លានតោន

Xinhua

គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សម្តីរដ្ឋមន្ត្រី ក្រសួងកសិកម្ម និង ស្បៀងអាហារ លោក Vitaliy Koval ដែលបានលើកឡើងដូច្នេះថា
ប្រទេសអ៊ុយក្រែន មានសក្តានុពល ក្នុងការនាំចេញគ្រាប់ធញ្ញជាតិ ចំនួន៤៣លានតោនទៅកាន់ទីផ្សារសម្រាប់ឆ្នាំ២០២៤-២០២៥ ។

លោក Koval បានលើកឡើងថា ជាពិសេសអ៊ុយក្រែន ត្រូវបានគេរំពឹងថា នឹងផ្គត់ផ្គង់ពោតចំនួន២៥លានតោន និងស្រូវសាលីចំនួន១៦,២លានតោននៅក្រៅប្រទេស ។

លោកបានកត់សម្គាល់ឲ្យដឹងថា “វាមានសារៈសំខាន់ខ្លាំង ណាស់ក្នុងការធានាថា ទីផ្សារបរទេសទទួលបានផលិតផល របស់អ៊ុយក្រែន ហើយមិនត្រឹមតែ ផលិតផលឆៅកសិកម្ម (មិនទាន់កែច្នៃ) ប៉ុណ្ណោះទេ ប៉ុន្តែទំនិញមានតម្លៃបន្ថែម លើផលិតផលកែច្នៃ” ផងដែរ ។

សម្រាប់ទីផ្សារនៅក្នុងឆ្នាំ២០២៣-២០២៤ដែលបានបញ្ចប់កាលពីថ្ងៃទី៣០ ខែមិថុនានោះ ប្រទេសអ៊ុយក្រែន បាននាំចេញគ្រាប់ធញ្ញជាតិប្រមាណជាង៥០លានតោន ក្នុងនោះបូករួមទាំងពោតចំនួន២៩,៣ លានតោន និងស្រូវសាលីចំនួន១៨,៤លានតោន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top