បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការបរទេសប៉ូឡូញបានព្រមានថាការសម្រេចចិត្ត របស់រដ្ឋាភិបាលអាល្លឺម៉ង់ក្នុងការរឹតបន្តឹងការគ្រប់គ្រងព្រំដែនគឺជា ទង្វើមិនរាក់ទាក់សោះឡើយ ហើយចំពោះប្រទេសជិតខាងប៉ូឡូញ ដែលអាចធ្វើអោយទំនាក់ទំនងរបស់ប្រទេសទាំងពីរកាន់តែអាក្រក់ទៅៗ។
រដ្ឋាភិបាលរបស់លោកអធិការបតី Olaf Scholz បានប្រកាសនៅសប្តាហ៍នេះថា ប្រទេសអាល្លឺម៉ង់នឹងចាប់ផ្តើមត្រួតពិនិត្យលិខិតឆ្លងដែននៅតាមព្រំដែនគោករបស់ខ្លួនជាមួយបណ្តាប្រទេស EU ជាច្រើនក្នុងរយៈពេលយ៉ាងតិចប្រាំមួយខែដោយមិនគោរពកិច្ចព្រមព្រៀង Schengenនោះឡើយ ។
រដ្ឋាភិបាលទីក្រុងប៊ែរឡាំងបាននិយាយថាការសម្រេចចិត្តដែលគ្រោងនឹងចូលជាធរមាននៅថ្ងៃទី១៦ ខែកញ្ញា ត្រូវបានគេធ្វើឡើងក្នុងគោលបំណងទប់ស្កាត់ការធ្វើចំណាកស្រុកមិនទៀងទាត់។
អនុរដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Wladyslaw Teofil Bartoszewski បានប្រាប់វិទ្យុ Zet ក្នុងស្រុកកាលពីថ្ងៃសុក្រថា៖ យើងបានរកឃើញអំពីការបិទព្រំដែនដោយមិនមានការព្រមានទុកជាមុននោះហើយគាត់បាននិយាយទៀតថា៖អ្នកមិនគួរធ្វើបែបនោះជាមួយមិត្តភ័ក្ដិ ឬអ្នកជិតខាងទេ។
លោក Bartoszewski បានគិតទុកថា៖ ការសម្រេចចិត្ត និងផ្លាស់ប្តូរភ្លាមៗដែលគួរឱ្យភ្ញាក់ផ្អើលរបស់ទីក្រុងប៊ែរឡាំងនឹងបង្ក ឱ្យមានភាពចលាចលនៅតាមព្រំដែនជាមិនខានហើយរដ្ឋាភិបាលប៉ូឡូញ ក៏ចាំបាច់ត្រូវតែរៀបចំការងារដើម្បីឆ្លើយុតបផងដែរ៕
ប្រែសម្រួល៖ ស៊ុនលី