ប៊ែកឡាំង៖ នាវាកងទ័ពជើងទឹកអាល្លឺម៉ង់ចំនួន ២គ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រកោះតៃវ៉ាន់ កាលពីថ្ងៃសុក្រ។
រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប្រទេសអាល្លឺម៉ង់ បានថ្លែងនៅទីក្រុងប៊ែរឡាំងថា ក្នុងដំណើរដ៏កម្រមួយនេះ ដែលរំពឹងថា នឹងបង្កឱ្យមានការតវ៉ាពីទីក្រុងប៉េកាំង។
នៅគ្រាដែលមានការចោទសួរ ថាតើ នាវាចម្បាំង Baden-Wuerttemberg និងនាវាផ្គត់ផ្គង់ Frankfurt am Main ត្រូវបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រឬយ៉ាងណានោះ លោករដ្ឋមន្ត្រីក្រសួងការពារជាតិ Boris Pistorius បានថ្លែងយ៉ាងដូច្នេះថា “ខ្ញុំអាចបញ្ជាក់បានថាបែបនោះមែន” ។
លោក Pistorius បានប្រាប់ដល់អ្នកសារព័ត៌មានថា “ហើយសារនេះ គឺសាមញ្ញណាស់ ដែលយើងតែងតែគាំទ្រ… នៅដែនទឹកអន្តរជាតិ គឺជាដែនទឹកអន្តរជាតិ”។
អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ក្រោយមកបានច្រានចោលទៅលើការចោទសួរមួយអំពីបញ្ហានេះ នៅក្នុងសន្និសីទសារព័ត៌មានដោយបានធ្វើការកត់សម្គាល់ថា “មិនមានអ្វីត្រូវនិយាយច្រើនទេឡើយ … វាជាផ្លូវទឹកអន្តរជាតិ”៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា