ព័ត៌មានអន្តរជាតិ

ចិន ជំរុញ​ឲ្យ​អាមេរិក​បញ្ឈប់​ការ​បង្កើត​ការ​បែកបាក់ ការប្រឆាំងទាក់ទង នឹង​វិបត្តិ​អ៊ុយក្រែន

Xinhua

យូអិន៖ បេសកជនចិន បានជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ពីការធ្វើឱ្យខូចដល់សាមគ្គីភាពអន្តរជាតិ ការបង្កើតការបែកបាក់ និងការប្រឆាំងគ្នា និងការបង្កឱ្យមានការប្រឈមមុខដាក់គ្នាក្នុងប្លុកលើវិបត្តិអ៊ុយក្រែន។

លោក Geng Shuang តំណាងអចិន្ត្រៃយ៍រងរបស់ចិន ប្រចាំនៅអង្គការសហប្រជាជាតិបានឲ្យដឹងថា “នៅក្នុងវិបត្តិអ៊ុយក្រែន ដែលកំពុងបន្ត មានការហូរចូលឥតឈប់ឈរនៃអាវុធ និងគ្រាប់រំសេវជាច្រើនចូលទៅក្នុងសមរភូមិ”។ 

លោក​បាន​ព្រមាន​ថា “វា​នឹង​មាន​ឥទ្ធិពល​អវិជ្ជមាន​យ៉ាង​ទូលំទូលាយ​ដល់​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ និង​ក្នុង​តំបន់​” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ដោយកត់សម្គាល់ថា ប្រទេសចិន មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងនៃភាពតានតឹងនៃសង្រ្គាមនាពេលថ្មីៗនេះ លោកឯកអគ្គរដ្ឋទូតបានលើកឡើងថា អាទិភាពសំខាន់នៃពេលនេះ គឺគោរពគោលការណ៍នៃការមិនពង្រីកសមរភូមិ គ្មានការបង្កើនការប្រយុទ្ធ និងគ្មានការបង្កហេតុដោយនរណាម្នាក់ ក្នុងគោលបំណងកាត់បន្ថយស្ថានការណ៍ឱ្យបានឆាប់រហ័ស”។

លោក​បាន​អំពាវនាវ​ឲ្យ​ភាគី​ជម្លោះ​បង្ហាញ​ឆន្ទៈ​នយោបាយ​ជួប​គ្នា​ពាក់​កណ្តាល​ផ្លូវ បញ្ចប់​អរិភាព​មុន​នឹង​ចាប់ផ្តើម​ការចរចា​សន្តិភាព​ឡើងវិញ។  លោកក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យត្រួសត្រាយផ្លូវឆ្ពោះទៅរកទីបញ្ចប់នេះដោយការផ្តល់ជំនួយ និងការសម្របសម្រួលជាក់ស្តែង ហើយបានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ដាក់សន្តិភាព និងមនុស្សជាតិជាមុនហើយបញ្ជូនធនធាន និងថាមពលរបស់ពួកគេឡើងវិញ ដើម្បីបញ្ចប់អរិភាពតាមរយៈការទូត៕

ប្រែសម្រួល ឈូក បូរ៉ា

To Top