ហែលហ្សេនគី៖ រដ្ឋាភិបាលហ្វាំងឡង់ បានប្រកាសនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ប្រទេសហ្វាំងឡង់ នឹងផ្តល់ជំនួយផ្នែកការពារជាតិចំនួន ១១៨លានអឺរ៉ូ (១៣១ លានដុល្លារអាមេរិក) បន្ថែមទៀត សម្រាប់ប្រទេសអ៊ុយក្រែន។
ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយប្រធានាធិបតីហ្វាំងឡង់លោក Alexander Stubb លើសំណើរបស់រដ្ឋាភិបាលកាលពីថ្ងៃសុក្រ។ យោងតាមសេចក្តីប្រកាសព័ត៌មាននេះនឹងជាកញ្ចប់សម្ភារៈការពារទី២៥ ដែលបានបញ្ជូនទៅអ៊ុយក្រែន។
រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វាំងឡង់លោក Antti Hakkanen បានឲ្យដឹងនៅក្នុងការចេញផ្សាយថាហ្វាំងឡង់ នឹងបន្តផ្តល់ជំនួយជាសម្ភារៈដល់អ៊ុយក្រែន ប៉ុន្ដែក្រសួងមិនបានបង្ហាញព័ត៌មានលម្អិតបន្ថែមទៀតអំពីខ្លឹមសារ វិធីសាស្ត្រនៃការបញ្ជូន ឬកាលវិភាគនោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា