ព័ត៌មានអន្តរជាតិ

ចិន ច្រានចោលរបាយការណ៍ ៦ ខែ​របស់​អង់គ្លេស ស្តីពី​ហុងកុង

Xinhua

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន តែងតែប្រឆាំងនឹងអ្វីដែលហៅថា “របាយការណ៍ ៦ខែ” របស់ចក្រភពអង់គ្លេស ដែលធ្វើអត្ថាធិប្បាយដោយគ្មានការទទួលខុសត្រូវលើកិច្ចការហុងកុង។

នៅថ្ងៃទី១២ ខែកញ្ញា រដ្ឋាភិបាលចក្រភពអង់គ្លេស បានចេញនូវអ្វីដែលគេហៅថា “របាយការណ៍ ៦ខែស្តីពីហុងកុង ក្នុងអំឡុងពេលពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៤” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ជាការឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធ អ្នកនាំពាក្យចិនលោកស្រី ម៉ៅ នីង បានប្រាប់សន្និសីទសារព័ត៌មានថា ចាប់តាំងពីការវិលត្រឡប់នៃទីក្រុងហុងកុង “ប្រទេសមួយ ប្រព័ន្ធពីរ” បានទទួលជោគជ័យនៅក្នុងទីក្រុងហុងកុង ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ។

ច្បាប់សន្តិសុខជាតិនៅហុងកុង និងបទបញ្ញត្តិការពារសន្តិសុខជាតិ ក៏ដូចជាប្រព័ន្ធបោះឆ្នោតដែលប្រសើរឡើង បានអនុញ្ញាតឱ្យហុងកុងចូលទៅក្នុងដំណាក់កាលថ្មីមួយ ដែលខ្លួនបានស្តារសណ្តាប់ធ្នាប់ឡើងវិញ ហើយត្រូវបានកំណត់ឱ្យរីកចម្រើន សន្តិសុខ លទ្ធិប្រជាធិបតេយ្យ និងសេរីភាពរបស់ប្រជាជន ហើយសិទ្ធិស្ថិតនៅក្រោមការការពារកាន់តែប្រសើរ។

លោកស្រីបន្ថែម កិច្ចការ​ហុងកុង​គឺ​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​សុទ្ធសាធ វាមានរយៈពេល ២៧ឆ្នាំហើយចាប់តាំងពីការត្រលប់មកវិញរបស់ហុងកុង ហើយចក្រភពអង់គ្លេស ត្រូវតែគោរពការពិតនោះ ហើយបញ្ឈប់ការជ្រៀតជ្រែកលើកិច្ចការហុងកុង៕

ប្រែសម្រួល ឈូក បូរ៉ា

To Top