ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា ការអនុម័តវ៉ាក់សាំង MVA-BN ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Bavarian Nordic A/S ជាវ៉ាក់សាំងជំងឺ mpox ដំបូងគេដែលមិនធ្លាប់មានដែលត្រូវបានបន្ថែមទៅក្នុងលក្ខខណ្ឌមុនរបស់វា។
ការអនុម័តលើគុណវុឌ្ឍិនេះត្រូវបានគេរំពឹងថា នឹងធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំងនូវការទទួលបានវ៉ាក់សាំងនៅក្នុងតំបន់ ដែលប្រឈមនឹងការផ្ទុះឡើងជាបន្ទាន់ ជាពិសេសនៅទ្វីបអាហ្រ្វិក ដែលជួយដល់កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការឆ្លង និងគ្រប់គ្រងការរីករាលដាលនៃជំងឺនេះ។
អគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បានឲ្យដឹងថា “ការបញ្ជាក់ជាមុនដំបូងនៃវ៉ាក់សាំងប្រឆាំងនឹងជំងឺ mpox គឺជាជំហានដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ទាំងនៅក្នុងបរិបទនៃការផ្ទុះឡើងនាពេលបច្ចុប្បន្ននៅអាហ្វ្រិក និងនាពេលអនាគត” ។
លោកបានសង្កត់ធ្ងន់លើតម្រូវការក្នុងការបង្កើនការទិញនិងការចែកថ្នាំបង្ការដើម្បីធានាបាននូវសិទ្ធិទទួលបានដោយសមធម៌សម្រាប់អ្នកដែលមានហានិភ័យបំផុត។ វ៉ាក់សាំងនេះត្រូវបានចាក់ជាពីរដូសដោយឡែកពីគ្នាក្នុងរយៈពេល ៤ សប្តាហ៍សម្រាប់មនុស្សពេញវ័យអាយុពី ១៨ឆ្នាំឡើងទៅ៕
ប្រែសម្រួល ឈូក បូរ៉ា