បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានដកស្រង់ប្រភពចេញពីកាសែតក្នុងស្រុកLe Monde កាលពីថ្ងៃសៅរ៍ថាសមាជិកនៃរដ្ឋាភិបាលបារាំងជាច្រើននាក់ មានការព្រួយបារម្ភអំពីជម្លោះអ៊ុយក្រែន ដែលកំពុងរីករាលដាលចេញពីការដែលអាចគ្រប់គ្រងបាន ហើយឥឡូវនេះកំពុងតែមានស្ថានភាពអាក្រក់ឡើងជាងមុន។
ការភ័យខ្លាចនៃការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើង ទៅជាការប៉ះទង្គិចគ្នាដោយផ្ទាល់រវាងទីក្រុងមូស្គូ និងប្លុកណាតូ បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តត្រូវបានគេរាយការណ៍ថា ពិចារណាផ្តល់សិទ្ធិឱ្យទីក្រុងគៀវ ធ្វើការវាយប្រហារយ៉ាងជ្រៅក្នុងទឹកដីរុស្ស៊ី ដោយប្រើសព្វាវុធរបស់លោកខាងលិចថែមទៀតផង។
ខណៈពេលដែលប្រទេសបារាំងបានប្រកាស ថាគ្មានជំហរផ្លូវការ លើបញ្ហានេះ អ្នកការទូតដែលមិនបញ្ចេញឈ្មោះនៅក្នុងការសន្ទនា ឯកជនបានសារភាពប្រាប់កាសែតបារាំងប្រចាំថ្ងៃថាទីក្រុងប៉ារីសថាកំពុងមានការព្រួយបារម្ភអំពីការកើនឡើងកំដៅនៃជម្លោះ ហើយពួកគេកំពុងកំពុងព្យាយាមគិតដើម្បីជៀសវាងដែរ។
កាលពីថ្ងៃព្រហស្បតិ៍ លោក Putin បានព្រមានថា ការដកការរឹតបន្តឹងលើការប្រើប្រាស់អាវុធរបស់លោកខាងលិចរបស់អ៊ុយក្រែន នឹងមានការចូលរួមដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅក្នុងជម្លោះ ហើយនឹងត្រូវបានឆ្លើយតបដោយភាពសមស្របបំផុត។
លោកបានធ្វើការពន្យល់ពីគោលជំហររបស់គាត់ ទៀតថា អាវុធបែបនេះពឹងផ្អែកតែលើការស៊ើបការណ៍សម្ងាត់របស់បស្ចិមប្រទេស និងដំណោះស្រាយជាគោលដៅប៉ុណ្ណោះ ដោយទីក្រុង ទីក្រុងគៀវនឹងមិនអាចប្រើប្រាស់វាដោយខ្លួនឯងបានទេ៕
ប្រែសម្រួល៖ ស៊ុនលី