ព័ត៌មានអន្តរជាតិ

ជំនួយការលោក Zelensky បដិសេធផែនការ ដើម្បីសន្តិភាព ជាច្រើនកន្លងមកហើយ

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT មានតែផែនការរបស់អ៊ុយក្រែនទេ ដែលអាចដោះស្រាយជម្លោះ ជាមួយរុស្ស៊ី បានហើយគឺមិនមានផែនការ ដែលបង្កើតឡើងដោយភាគីណា នឹងអាចធ្វើទៅបានជោគជ័យឡើយ។

នេះបើយោងតាមការលើកឡើងរបស់ ទីប្រឹក្សាគោលនយោបាយការបរទេសរបស់ Vladimir Zelensky លោក Igor Zhovkva បានប្រាប់អ្នកចូលរួមក្នុងសន្និសីទ Yalta European Strategy ក្នុងទីក្រុង គៀវ កាលពីថ្ងៃសុក្រហើយក្នុងនោះ លោកក៏​បាន​រំលឹកដែរ​ថា ក្រុម​មេដឹកនាំ​អាហ្វ្រិក​មួយ​ក្រុម​បាន​ដឹកនាំ​គំនិត​ផ្តួចផ្តើម​សន្តិភាព​ក្នុង​ខែមិថុនា ឆ្នាំ​២០២៣ក៏ត្រូវបានបដិសេធដូចគ្នាដែរ។

បន្ទាប់ពីកិច្ចប្រជុំ លោក Zhovkva បាននិយាយថា គាត់បានប្រាប់ទៅលោក ប្រធានាធិបតីអ៊ុយក្រែន Zelenskyហើយថា ទីក្រុងគៀវមិនត្រូវការផែនការ អាហ្រ្វិកណាមួយទេ ដោយទទូចថា មានតែគំនិតអ៊ុយក្រែន ប៉ុណ្ណោះដែលនឹងដំណើរការ។

មតិរបស់លោក Zhovkva ត្រូវបានចែករំលែកដោយទីប្រឹក្សា សន្តិសុខជាតិអាមេរិក Jake Sullivan ដោយនិយាយថា អ៊ុយក្រែន និងប្រជាជនរបស់ខ្លួនត្រូវសម្រេចចិត្តថា តើជម្លោះ ជាមួយរុស្ស៊ីគួរបញ្ចប់ដោយរបៀបណា។

លោក​បាន​បន្ថែម​ថា ការ​ផ្ដល់​យោបល់​ដែល​ជម្លោះ​ អាច​ត្រូវ​បាន​ដោះស្រាយ​ក្នុង​មួយ​ថ្ងៃ​ពី​ខាង​ក្រៅ មិនមានភាព​ពិតនោះ​ទេហើយ លោក Sullivan បានប្រាប់សន្និសីទដូចគ្នានេះ តាមរយៈតំណភ្ជាប់វីដេអូកាលពីថ្ងៃសៅរ៍សាជាថ្មីម្តងទៀតផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top