បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អ្នកនាំពាក្យ ក្រសួងការបរទេស លោកស្រី Maria Zakharova បាននិយាយកាលពីថ្ងៃអាទិត្យថា ការបង្រ្កាបរបស់សហរដ្ឋអាមេរិក លើប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី គឺស្មើនឹងការប្រកាសសង្គ្រាម លើការនិយាយដោយសេរីភាពនិង ការបញ្ចេញមតិយោបល់ផងដែរ។
លោកស្រីអ្នកនាំពាក្យរូបនេះក៏បានពិពណ៌នាអំពីទណ្ឌកម្មថ្មីប្រឆាំងនឹងបណ្តាញសារព័ត៌មានក្នុងស្រុករបស់រុស្សី RT និងសារព័ត៌មានផ្សេងទៀតថាជា ការគាបសង្កត់ដែលមិនធ្លាប់មានក្នុងទំហំដ៏ធំមួយ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រកាសដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹងសារព័ត៌មានរុស្សី RT កាលពីថ្ងៃសុក្រ ដោយចោទប្រកាន់ថា ខ្លួនបានចូលរួមក្នុង សកម្មភាពដែលមានឥទ្ធិពល លាក់កំបាំង និង ដំណើរការជាអាវុធជាក់ស្តែង នៃចារកម្មរុស្ស៊ី។
កាលពីដើមខែកញ្ញា ទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្ម លើនិពន្ធនាយក RT លោកស្រី Margarita Simonyan និងបុគ្គលិកជាន់ខ្ពស់ RT បីនាក់ផ្សេងទៀត ដោយចោទប្រកាន់ថា មានការប៉ុនប៉ងមានឥទ្ធិពល លើការបោះឆ្នោតប្រធានាធិបតី អាមេរិកឆ្នាំ២០២៤។
លោក Zakharova បាននិយាយបែបនេះថា ៖ អាមេរិកគឺបានប្រកាស សង្រ្គាមលើសេរីភាព នៃការបញ្ចេញមតិ នៅទូទាំងពិភពលោក ដោយងាកទៅបើកការគំរាមកំហែង និងការបង្ខូចកេរ្តិ៍ឈ្មោះប្រឆាំងនឹងរដ្ឋដទៃទៀត ក្នុងកិច្ចប្រឹងប្រែងមួយដើម្បីកំណត់ ពួកគេប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងបង្កើតការគ្រប់គ្រងតែមួយគត់ លើលំហព័ត៌មានពិភពលោក ៕
ប្រែសម្រួល៖ស៊ុនលី