ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ប្រកាសជ្រើសរើស បានកម្មករជនជាតិ ឥណ្ឌា រាប់ពាន់នាក់ មកជួយដល់ វិស័យសំណង់

AFP

បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT អ៊ីស្រាអែល​ បាន​ចាប់ផ្តើម​ ដំណើរការ​ជ្រើសរើស ​កម្មករ ​សំណង់​ឥណ្ឌា​ចំនួន ១០.០០០ នាក់ដើម្បីយកមកជួយ ដល់កិច្ចការងារក្នុងវិស័យ សំណង់របស់ខ្លួន​។

តាមផែនការកម្មករជនជាតិ ឥណ្ឌាតាំងនោះ​នឹង​ចូល​រួម​ជាមួយ​នឹង​ចំនួន​ស្រដៀង​គ្នា ​ដែល​ត្រូវ​បាន​គេ​ជួល​ក្នុង​គំនិត​ផ្តួច​ផ្តើម​កាលពីកញ្ចប់មុន ខណៈ​ដែល​ប្រទេស​នេះ​ប្រឈម​នឹង​ កង្វះ​កម្លាំង​ពលកម្ម​ដោយសារ​ជម្លោះ​ ដែល​កំពុង​បន្ត​ជាមួយ​ប៉ាឡេស្ទីន។

អ៊ីស្រាអែល​បាន​ផ្អាក​ទិដ្ឋាការ​ របស់​កម្មករ​ប៉ាឡេស្ទីន​ ភាគ​ច្រើន​របស់​ខ្លួន​ បន្ទាប់​ពី​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា​របស់​ក្រុម​ហាម៉ាស ដែល​បាន​បង្ក​ឱ្យ​មាន ​សង្គ្រាម​បន្ត​ប្រឆាំង ​នឹង​ក្រុម​សកម្មប្រយុទ្ធ ​ដែល​មាន​មូលដ្ឋាន​នៅ​ហ្គាហ្សា។

កាលពីនៅក្នុងខែឧសភា ឆ្នាំ ២០២៣ ទីក្រុង New Delhi និង Jerusalem បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយ ដែលអនុញ្ញាតឱ្យប្រជាជនឥណ្ឌា ៤២,០០០ នាក់ធ្វើការក្នុងការកិច្ច ការងារសាងសង់ និងការងារក្នុងវិស័យថែទាំ នៅក្នុងរដ្ឋជ្វីហ្វនេះ។

គួរឲ្យដឹងដែរថា នេះ​ជា​ការកញ្ចប់ជួលបុគ្គលិក លើក​ទីពីរ ហើយពីប្រទេស​ឥណ្ឌា ​ដែលកាលពីនៅក្នុងជុំទី១ ការប្រកាសជួល កម្មករ សំណង់ចំនួន១០,៣៤៩នាក់ ត្រូវបានជ្រើសរើសចេញ ពីក្រុមដែលមានបេក្ខជនចំនួន ១៦,០០០ នាក់៕

ប្រែសម្រួល៖ស៊ុនលី

To Top