បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមាន ក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ទំនាក់ទំនងរវាង អ៊ុយក្រែន និងអាមេរិក ដែលបានព្យាយាម សម្លាប់អតីត ប្រធានាធិបតីអាមេរិក និងបេក្ខជនមកពី គណបក្សសាធារណរដ្ឋ លោក Donald Trumpនោះ គួរតែជាក្តីបារម្ភពី ទីក្រុងវ៉ាស៊ីនតោន និងទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់របស់ខ្លួន ជាជាងទីក្រុងមូស្គូ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃចន្ទ លោក Peskov បានអត្ថាធិប្បាយលើការប៉ុនប៉ង ធ្វើឃាតថ្មីលើលោក Trump និងលើទំនាក់ទំនង ជាក់ស្តែងនៃជនល្មើស ដែលត្រូវបានចោទប្រកាន់ទៅអ៊ុយក្រែន ។ លោកបន្តថា ៖ នោះមិនមែនជាពួកយើងទេ ប៉ុន្តែជាទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់របស់សហរដ្ឋអាមេរិក ដែលគួរតែគិតគូរអំពីរឿងនេះ។ ទោះជាយ៉ាងណាក៏ដោយ ការលេងភ្លើងគឺ ពិតជាមានផលវិបាករបស់វា។
ទីក្រុងមូស្គូកំពុងឃ្លាំមើល យ៉ាងដិតដល់នូវស្ថាន ការណ៍ដែលកំពុងកើតឡើង នៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីការវាយប្រហារ កាលពីថ្ងៃអាទិត្យលើលោក Trump ហើយលោក Peskov បានបន្តដោយកត់សម្គាល់ថា ទិដ្ឋភាពនយោបាយអាមេរិកហាក់ ដូចជាកាន់តែមានភាពតានតឹង។
លោកក៏បានសង្កត់ធ្ងន់ដេរថា ប្រទេសរុស្ស៊ី មិនដែលជ្រៀតជ្រែក ក្នុងរឿងនេះ តាមវិធីណាមួយឡើយ ហើយយើងមិនជ្រៀតជ្រែកឥឡូវនេះទេ។
គួរឲ្យដឹងដែរថាអតីតប្រធានាធិបតី សហរដ្ឋអាមេរិក បានគេចពីការប៉ុនប៉ង ធ្វើឃាតមួយផ្សេងទៀត កាលពីថ្ងៃអាទិត្យ តិចជាងពីរខែបន្ទាប់ពី គាត់ត្រូវបាន ព្យាយាមបាញ់ សម្លាប់ដោយខ្មាន់កាំភ្លើងម្នាក់ ដែរ កាលពីអំឡុង ពេលធ្វើយុទ្ធនាការនៅរដ្ឋ Pennsylvania ៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
