ព័ត៌មានអន្តរជាតិ

ចំនួនអ្នកស្លាប់ ដោយសារគ្រោះទឹកជំនន់ នៅមីយ៉ាន់ម៉ា កើនឡើងដល់ ២២៦នាក់

AFP

យ៉ាំងហ្គោន ៖ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ របស់ប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ២២៦នាក់ហើយ ខណៈមនុស្សចំនួន ៧៧នាក់ នៅតែបាត់ខ្លួន នេះបើយោងតាមក្រុមព័ត៌មាន នៃក្រុមប្រឹក្សារដ្ឋ របស់ប្រទេសមីយ៉ាន់ម៉ា។

របាយការណ៍បានឲ្យដឹងថា ទឹកជំនន់បានប៉ះពាល់ ដល់សង្កាត់រាប់សិបនៅទូទាំងប្រទេស ដោយបានសម្លាប់សត្វចំនួន ១២៨,៣៤៣ក្បាល។ អង្គការ​នេះ​បាន​បន្ថែម​ថា ជម្រក​សរុប​ចំនួន ៤៣៨ ត្រូវ​បាន​បង្កើត​ឡើង ​សម្រាប់​ជន​រងគ្រោះ​ដោយ​ទឹក​ជំនន់។

របាយការណ៍បានឲ្យដឹងថា គិតត្រឹមថ្ងៃច័ន្ទ ទឹកជំនន់ក៏បានបំផ្លាញផ្ទះចំនួន ២,១១៦ខ្នង អគារមន្ទីរចំនួន ១១៧ខ្នង សាលារៀនចំនួន ១,០៤០ខ្នង អគារសាសនាចំនួន ៣៨៦ និងលិចលង់លើផ្ទៃដីដំណាំចំនួន ៦៤៣,០៨១ហិចតា។

របាយការណ៍បានបន្ដថា ទឹកជំនន់ដែលកំពុងរីករាលដាលនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ គឺបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង ដែលបង្កឡើងដោយព្យុះទីហ្វុង Yagi៕
ប្រែសម្រួល ឈូក បូរ៉ា

To Top