ព័ត៌មានអន្តរជាតិ

Update៖ ធ្លាក់ឧទ្ធម្ភាគចក្រ១គ្រឿង នៅតំបន់ Amur ភាគខាងកើតរុស្ស៊ី បណ្តាលឲ្យស្លាប់៣នាក់

radio free eroup

រុស្ស៊ី៖ ក្រុមអ្នកជួយសង្គ្រោះបានអះអាងនៅថ្ងៃអង្គារនេះថា មានមនុស្សចំនួន៣នាក់ រួមទាំងអ្នកបើកយន្តហោះម្នាក់ និងអ្នកដំណើរចំនួន២នាក់បានស្លាប់ នៅក្នុងពេលធ្លាក់ឧទ្ធម្ភាគចក្រនៅតំបន់ Amur នៃភាគខាងកើត របស់ប្រទេសរុស្ស៊ី ។
យោងតាមក្រុមសេវាសង្គ្រោះបន្ទាន់ នៅក្នុងតំបន់នៅក្នុងស្រុក Zeya បានឲ្យដឹងថា ឧទ្ធម្ភាគចក្រ Robinson R66 ដែលបានបាត់ខ្លួនកាលពីថ្ងៃចន្ទ ស្ថិតនៅក្បែរកន្លែងដែលភ្លើង សញ្ញាប្រកាសអាសន្ន ត្រូវបានធ្វើឱ្យសកម្មឡើង ។ មន្ត្រីម្នាក់បានលើកឡើងថា “ឧទ្ធម្ភាគចក្រត្រូវបានរកឃើញ ហើយអ្នកជិះនៅលើយន្តហោះ នោះទាំង៣នាក់ ត្រូវបានបញ្ជាក់ថា បានស្លាប់” ។

សេចក្តីរាយការណ៍បឋម បានបង្ហាញឲ្យដឹងថា សញ្ញាភ្លើងដែលជាសញ្ញាប្រកាស អាសន្នរបស់ឧទ្ធម្ភាគចក្រ ត្រូវបានទទួលនៅល្ងាចថ្ងៃចន្ទ នៅមុនពេលប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះដែលពាក់ព័ន្ធនឹងបុគ្គលិកប្រហែល២០នាក់ និងគ្រឿងបរិក្ខារចំនួន៧ ត្រូវបានចាប់ផ្តើមឡើង ។

ឧទ្ធម្ភាគចក្រដែលជាកម្មសិទ្ធិ របស់ក្រុមហ៊ុនរុករករ៉ែមាស Hergu កំពុងធ្វើការហោះហើរ នៅលើទឹកដីក្រុមហ៊ុន នៅគ្រាដែលយន្តហោះនេះ បានបាត់ខ្លួន ។

ក្រុមជួយសង្គ្រោះបានរកឃើញ បំណែកយន្តហោះ នៅរសៀលថ្ងៃអង្គារនេះ ប៉ុន្មានម៉ោងក្រោយ ពីការស្វែងរកបានចាប់ផ្តើម ។

នាយកដ្ឋានដឹកជញ្ជូនអន្តរតំបន់ ភាគខាងកើតនៃគណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី បានបើកសំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការបាត់ឧទ្ធម្ភាគចក្រនេះផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top